ព័ត៌មានអន្ដរជាតិ
បេឡារុស ថា រុស្ស៊ី សម្រេចបានគោលដៅធំ នៅ អ៊ុយក្រែន ហើយ
ប្រទេសរុស្ស៊ី បានសម្រេចនូវគោលដៅធំនៃប្រតិបត្តិការយោធារបស់ខ្លួន នៅក្នុងប្រទេសអ៊ុយក្រែនរួចទៅហើយ។ នេះបើតាមការអះអាងពីប្រធានាធិបតីបេឡារុស លោក Alexander Lukashenko នៅក្នុងបទសម្ភាសន៍មួយ ដែលចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា។

លោក Lukashenko បានប្រាប់អ្នកកាសែតអ៊ុយក្រែន Diana Panchenko ថា “គិតត្រឹមថ្ងៃនេះ គោលដៅនៃប្រតិបត្តិការយោធាពិសេស ត្រូវបានសម្រេច ។ បន្ទាប់ពីសង្គ្រាមនេះបញ្ចប់ អ៊ុយក្រែន នឹងលែងហ៊ានជាមួយរុស្ស៊ីដូចមុនទៀតហើយ ។ អ៊ុយក្រែននឹងខុសពីមុន អ្នកដែលកាន់អំណាចនៅទីនោះ នឹងកាន់តែមានការប្រុងប្រយ័ត្ន ឆ្លាត និងវាងវៃជាងមុន”។
ការអត្ថាធិប្បាយរបស់លោក បានធ្វើឡើងជាការឆ្លើយតបទៅនឹងសំណួររបស់លោកស្រី Panchenko ដែលសួរថាតើ ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ធ្លាប់បានបង្ហាញពីសមិទ្ធផលដែលសម្រេចបាន ក្នុងប្រតិបត្តិការពិសេសរបស់ខ្លួនដែរឬក៏អត់។

បេឡារុស គឺជាផ្នែកមួយនៃរដ្ឋសហភាពជាមួយរុស្ស៊ី ហើយក៏ត្រូវបានដាក់ទណ្ឌកម្មដោយសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនជុំវិញជម្លោះនៅអ៊ុយក្រែនផងដែរ ។
ថ្វីបើកងទ័ពបេឡារុស មិនបានចូលរួមក្នុងអរិភាពនោះក៏ពិតមែន ប៉ុន្តែកងកម្លាំងរុស្ស៊ី បានប្រើប្រាស់ទឹកដីរបស់ប្រទេសនេះ សម្រាប់ការដាក់ពង្រាយដំបូង នៅជិតទីក្រុងកៀវ។
ក្នុងសុន្ទរកថាកាលពីដើមខែមិថុនា លោក Lukashenko ក៏បានកត់សម្គាល់ផងដែរថា ជម្លោះមិនមែនទើបតែចាប់ផ្តើមនៅខែកុម្ភៈ ឆ្នាំ២០២២ ឬបន្ទាប់ពីរដ្ឋប្រហារឆ្នាំ ២០១៤ ដែលគាំទ្រដោយសហរដ្ឋអាមេរិកនៅទីក្រុងកៀវនោះទេ ពោលគឺជម្លោះ បានចាប់ផ្តើមតាំងតែពី “បដិវត្តពណ៌ទឹកក្រូច” ឆ្នាំ ២០០៤ មកម្ល៉េះ ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ មន្ត្រីជាន់ខ្ពស់ ណាតូ ចេញមុខសុំទោស ក្រោយប្រាប់អ៊ុយក្រែន កាត់ដីឲ្យរុស្ស៊ីដើម្បីសន្តិភាព
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


