Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី និងអារ៉ាប៊ីសាអូឌីត សហការគ្នាបន្តកាត់បន្ថយផលិតប្រេង រហូតដល់​ដាច់ឆ្នាំ

បានផុស

នៅ

អារ៉ាប៊ីសាអូឌីត និងរុស្ស៊ីបានព្រមព្រៀងគ្នាដើម្បីបន្តកាត់បន្ថយការផលិតប្រេងសរុប ១.៣ លានបារ៉ែលចេញពីទីផ្សារពិភពលោករហូតដល់ដំណាច់ឆ្នាំនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បន្ទាប់ពីប្រកាសកាត់បន្ថយនេះហើយ បានជំរុញឲ្យតម្លៃប្រេងឆៅអាមេរិកម៉ាក Brent មានលើសពី ៩០ ដុល្លារភ្លាមៗក្នុងមួយបារ៉ែលក្នុង ខណៈការជួញដូរពីមុនរបស់ប្រេងម៉ាក Brent មានតម្លៃចន្លោះពី ៧៥ ទៅ ៨៥ ដុល្លារក្នុងមួយបារ៉ែលប៉ុណ្ណោះ ។

ចាប់តាំងពីខែកក្កដាមក អារ៉ាប៊ីសាអូឌីតបានកាត់បន្ថយការផលិតប្រេង ១ លានបារ៉ែលក្នុងមួយថ្ងៃ ខណៈប្រទេសរុស្ស៊ីវិញបានកាត់បន្ថយការផលិត ៣០ ម៉ឺនបារ៉ែលក្នុងមួយថ្ងៃ ។

បច្ចុប្បន្នស្ថានភាពតម្លៃប្រេងសាំងនៅលើពិភពលោក កំពុងមានការកើនឡើងខ្ពស់​ ដែលនាំឲ្យប៉ះពាល់ដល់ជីវភាពប្រជាជន និងអាជីវកម្មជាច្រើន ។ ទោះជាយ៉ាងណាក៏ដោយ ប្រទេសទាំងពីរបាននិយាយថា ការពង្រីក និងបន្តការកាត់បន្ថយនេះ គឺដើម្បីគាំទ្រដល់ស្ថិរភាព និងតុល្យភាពនៅក្នុងទីផ្សារប្រេង។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ​អាមេរិកបានចេញការរិះគន់យ៉ាងខ្លាំង ហើយលោកប្រធានាធិបតី ចូ បៃដិន ​ក៏បាន​ព្រមាន​អារ៉ាប៊ីសាអូឌីត​ដែរថា ​នឹង​មាន​ផលវិបាក​សម្រាប់​ការ​សហការ​ជាមួយ​រុស្ស៊ី ខណៈការឡើងថ្លៃប្រេងក៏អាចជួយរុស្ស៊ីផ្តល់ថវិកាដល់សង្គ្រាមរបស់ខ្លួននៅអ៊ុយក្រែនផងដែរ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖​ CBS News

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម