ព័ត៌មានអន្ដរជាតិ
តម្លៃស្បៀងអាហារពិភពលោកធ្លាក់ចុះ ខណៈតម្លៃអង្ករកើនឡើងខ្ពស់
អង្គការស្បៀងអាហារ និងកសិកម្មរបស់អង្គការសហប្រជាជាតិ (FAO) បានប្រកាសកាលពីពេលថ្មីៗនេះថា តម្លៃស្បៀងអាហារពិភពលោកបានធ្លាក់ចុះ ២.១ ភាគរយវិញនៅក្នុងខែសីហា ខណៈដែលតម្លៃអង្ករបានកើនឡើង ៩.៨ ភាគរយ ពោលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១៥ ឆ្នាំ ។

FAO បាននិយាយថា តម្លៃគ្រាប់ធញ្ញជាតិបានធ្លាក់ចុះ ០.៧ ភាគរយ ខណៈពេលដែលតម្លៃស្រូវសាលីធ្លាក់ចុះ ៣.៨ ភាគរយ ដោយសារតែរដូវប្រមូលផលនៅអាមេរិក និងកាណាដាទទួលបានទិន្នផលខ្ពស់ ។
ដោយឡែក តម្លៃអង្ករបានឡើងថ្លៃ ដោយសារការរំខានផ្នែកពាណិជ្ជកម្មដែលបានចុះបញ្ជី បន្ទាប់ពីការហាមប្រាមរបស់ប្រទេសឥណ្ឌាលើការនាំចេញអង្ករសកាលពីខែកក្កដា ។

ទន្ទឹមនឹងនេះ តម្លៃប្រេងបន្លែលើពិភពលោកបានធ្លាក់ចុះ ៣.១ ភាគរយ ហើយនេះក៏ជាការឆ្លុះបញ្ចាំងពីការធ្លាក់ចុះទិន្នផលប្រេងដូង ផ្កាឈូករ័ត្ន សណ្តែកសៀង និងគ្រាប់ប្រេង rapeseed ជាដើម ។
ចំណែកសម្រាប់តម្លៃទឹកដោះគោវិញបានធ្លាក់ចុះ ៤ ភាគរយពីខែកក្កដាដល់ខែសីហា ខណៈតម្លៃសាច់បានថយចុះ ៣ ភាគរយ ប៉ុន្តែតម្លៃស្ករបានកើនឡើងដល់ ១.៣ ភាគរយក្នុងមួយខែ ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Anadolu
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៧ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ៧ ថ្ងៃ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


