ព័ត៌មានអន្ដរជាតិ
ជប៉ុន រុះរើគណៈរដ្ឋមន្ត្រីទ្រង់ទ្រាយធំ តែងតាំងស្រ្តីមានឥទ្ធិពល ឲ្យកាន់តំណែងជាប្រមុខក្រសួងការបរទេស
ប្រធានខុទ្ទកាល័យជប៉ុនលោក Hirokazu Matsuno បាននិយាយនៅថ្ងៃពុធទី១៣ខែកញ្ញាថា អតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌លោកស្រី Yoko Kamikawa ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេសថ្មីរបស់ប្រទេស ខណៈជំនួយការរបស់អតីតនាយករដ្ឋមន្ត្រីលោក Minoru Kihara ត្រូវតែងតាំងជារដ្ឋមន្ត្រីការពារជាតិថ្មី។
លោក Matsuno បានប្រកាសគណៈរដ្ឋមន្ត្រីថ្មីនេះ ក្នុងអំឡុងសន្និសីទសារព័ត៌មាន។ ក្នុងចំណោមរដ្ឋមន្ត្រីទាំង១៩រូប នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានជំនួសមន្ត្រីចំនួន១៣រូប ដោយក្នុងនោះមាន១១រូប ទើបចូលរួមក្នុងគណៈរដ្ឋមន្ត្រីជាលើកដំបូង។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ Shunichi Suzuki និងរដ្ឋមន្ត្រីឧស្សាហកម្ម Yasutoshi Nishimura នៅតែបន្តកាន់តួនាទីដដែល។
គួរបញ្ជាក់ថា គណៈរដ្ឋមន្ត្រីថ្មីនេះ រួមមានស្ត្រីចំនួន៥នាក់ ដែលជាចំនួនខ្ពស់បំផុត ចាប់តាំងពីគណៈរដ្ឋមន្ត្រីរបស់អតីតនាយករដ្ឋមន្ត្រីជប៉ុន Shinzo Abe៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Sputnik
ចុចអាន៖ ជប៉ុន បង្ហាញផែនការបណ្ដុះបណ្ដាលផ្នែកឌីជីថលដល់ពលរដ្ឋនៅអាស៊ាន ៥ ពាន់នាក់

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
នយោបាយ១៣ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ