ព័ត៌មានអន្ដរជាតិ
មនុស្សរាប់ម៉ឺននាក់ធ្វើបាតុកម្មនៅទីក្រុងញូវយ៉កទាមទារឲ្យលោក Biden ចាត់វិធានការប្រឆាំងការប្រែប្រួលអាកាសធាតុ
មនុស្សរាប់ម៉ឺននាក់បានប្រមូលផ្តុំគ្នានៅទីក្រុងញូវយ៉ករបស់សហរដ្ឋអាមេរិកដោយអំពាវនាវឲ្យលោកប្រធានាធិបតី Joe Biden ចាត់វិធានការបន្ទាន់ប្រឆាំងនឹងការប្រែប្រួលអាកាសធាតុ មុនពេលបើកមហាសន្និបាតអង្គការសហប្រជាជាតិ ។

ក្រុមអ្នកតវ៉ាមកពីក្រុមសកម្មជនប្រមាណ ៧៥,០០០ នាក់ និងអង្គការប្រហែល ៧០០ បានចូលរួមក្នុងការប្រមូលផ្តុំកាលពីថ្ងៃអាទិត្យដោយស្រែកថា “អនាគតរបស់មនុស្សជាតិពឹងផ្អែកលើការបញ្ចប់ឥន្ធនៈហ្វូស៊ីល” ខណៈឯអ្នកផ្សេងទៀតកាន់បដាដែលសរសេរថា “ឥន្ធនៈហ្វូស៊ីលកំពុងសម្លាប់យើង” និង “ខ្ញុំមិនបានបោះឆ្នោតឲ្យមានភ្លើងឆេះ និងទឹកជំនន់” នោះទេ ។
ហ្វូងមនុស្សជាច្រើនកំពុងផ្ទុះកំហឹងដោយផ្ទាល់ទៅលើលោក Biden ដែលកំពុងស្វែងរកការបោះឆ្នោតអាណត្តិថ្មីនៅឆ្នាំក្រោយ ដោយជំរុញឲ្យប្រធានាធិបតីរូបនេះបញ្ឈប់ការអនុម័តគម្រោងប្រេង និងឧស្ម័នថ្មី ជាពិសេសបញ្ឈប់គម្រោងប្រេងដែលមានបច្ចុប្បន្ន និងប្រកាសភាពអាសន្នផ្នែកអាកាសធាតុដោយប្រើអំណាចប្រតិបត្តិ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកវិទ្យាសាស្ត្រកំពូលៗរបស់ពិភពលោកបានព្រមានថា ពិភពលោកទំនងជានឹងជួបប្រទះនឹងរលកកម្ដៅក្នុងកំណត់ត្រាថ្មីរយៈពេល ៥ ឆ្នាំខាងមុខ ហើយសីតុណ្ហភាពសកលលោកទំនងជានឹងកើនលើសកម្រិតមធ្យម ១.៥ អង្សាសេ ។
គួរបញ្ជាក់ថា ការប្រមូលផ្តុំគ្នានេះត្រូវបានគេដាក់ឈ្មោះថា “March to End Fossil Fuels” រៀបចំឡើងនៅក្នុងទីក្រុងញូវយ៉ក និងជាកន្លែងដែលមេដឹកនាំពិភពលោកក្នុងវិស័យធុរកិច្ច និងនយោបាយ នឹងជួបប្រជុំគ្នាជាមួយអង្គការសហប្រជាជាតិ (UN) ដើម្បីព្យាយាមជួយសង្គ្រោះភពផែនដី ខណៈការហែក្បួននេះក៏មានការចូលរួមពីអ្នកនយោបាយ ក៏ដូចជាសមាជិកសភាអាមេរិកផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Al Jazeera
ចុចអាន ៖ លោកខាងលិច ប្រាប់ អ៊ុយក្រែន ឲ្យប្ដូរយុទ្ធសាស្ត្រវាយបកលើ រុស្ស៊ី បើចង់ឈ្នះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា២ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៤ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


