ព័ត៌មានអន្ដរជាតិ
ណាតូ ដាក់យន្តហោះឈ្លបការណ៍ទៅជិតព្រំដែនសម្ព័ន្ធមិត្តដើម្បីតាមមើលសកម្មភាពយោធា រុស្ស៊ី
អង្គការណាតូបានដាក់ពង្រាយយន្តហោះឈ្លបការណ៍ប្រភេទ AWACS ទៅកាន់ប្រទេសលីទុយអានី ដើម្បីតាមដានសកម្មភាពយោធារុស្ស៊ីនៅជិតព្រំដែនរបស់សម្ព័ន្ធមិត្តរបស់ខ្លួន ខណៈយន្តហោះ ១ គ្រឿងដំបូងក្នុងចំណោមយន្តហោះ ២ គ្រឿងបានមកដល់មូលដ្ឋានអាកាស Siauliai កាលពីថ្ងៃព្រហស្បតិ៍ ។

អ្នកនាំពាក្យស្តីទីរបស់អង្គការណាតូ លោក Dylan White បាននិយាយថា “សង្រ្គាមរបស់រុស្ស៊ីលើអ៊ុយក្រែនបានបង្កើនការយកចិត្តទុកដាក់របស់យើងលើបរិយាកាសសន្តិសុខនៅក្នុងតំបន់សមុទ្របាល់ទិក ដូច្នេះហើយទើបយើងសម្រេចបញ្ជូនយន្តហោះ AWACS ទៅមើលស្ថានភាពនៅតាមព្រំដែន” ។
លោក White បានបញ្ជាក់ថា “ការបញ្ជូនយន្តហោះ AWACS គឺដោយសារតែយន្តហោះប្រភេទនេះ មានសមត្ថភាពអាចស្ទាក់ចាប់យន្តហោះ និងកាំជ្រួចមីស៊ីលរយៈចម្ងាយរាប់រយគីឡូម៉ែត្ររបស់រុស្ស៊ី ហើយវានឹងក្លាយជាយន្តហោះមានសមត្ថភាពការពារដ៏សំខាន់សម្រាប់អង្គការណាតូ ។ ទន្ទឹមនោះ ខ្ញុំសូមអរគុណដល់ប្រទេសលីទុយអានីសម្រាប់ធ្វើជាចំណតសម្រាប់យន្តហោះរបស់យើង ហើយនេះជាការរួមចំណែកដ៏សំខាន់ដល់សន្តិសុខរួមរបស់យើង” ។

សេចក្តីប្រកាសព័ត៌មានបាននិយាយទៀតថា “ជាការឆ្លើយតបទៅនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន អង្គការណាតូបានបង្កើនវត្តមានដែនអាកាសរបស់ខ្លួននៅក្នុងតំបន់ភាគខាងកើតនៃសម្ព័ន្ធមិត្ត ដោយប្រើប្រាស់យន្តហោះចម្បាំង យន្តហោះស៊ើបការណ៍ និងយន្តហោះចាក់ប្រេងសាំងជាដើម” ។
គួរបញ្ជាក់ថា ចាប់តាំងពីខែកុម្ភៈ ឆ្នាំ ២០២២ ពោលនៅពេលដែល “ប្រតិបត្តិការយោធាពិសេស” របស់រុស្ស៊ីលើអ៊ុយក្រែនបានផ្ទុះឡើង យន្តហោះប្រភេទ AWACS បានធ្វើការហោះហើររាប់រយជើងឆ្លងកាត់អឺរ៉ុបខាងកើត ដើម្បីត្រួតពិនិត្យក៏ដូចជាតាមដានសកម្មភាពយន្តហោះចម្បាំងរបស់រុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


