ព័ត៌មានអន្ដរជាតិ
លោក McCarthy ថ្លែងបែបណាខ្លះ ក្រោយអស់តំណែងជាប្រធានរដ្ឋសភា អាមេរិក
លោក Kevin McCarthy ដែលអស់សិទ្ធិអង្គុយក្នុងតំណែងជាប្រធានរដ្ឋសភាសហរដ្ឋអាមេរិកទៅហើយនោះ បានប្រាប់ក្រុមការងារមកពីគណបក្សសាធារណរដ្ឋកាលពីថ្ងៃអង្គារថា លោកនឹងមិនឈរឈ្មោះធ្វើជា ប្រធានសភា ម្ដងទៀតនោះទេ ។

លោក McCarthy បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំបិទទ្វារជាមួយសមាជិកសភាគណបក្សសាធារណរដ្ឋថា “ខ្ញុំនឹងមិនឈរឈ្មោះជាប្រធានសភាម្តងទៀតទេ ហើយខ្ញុំនឹងមានកិច្ចពិភាក្សាជាមួយសមាជិករបស់គណបក្សសាធារណរដ្ឋដើម្បីជ្រើសរើសបេក្ខភាពថ្មីផ្សេងទៀតផងដែរ” ។
លោក McCarthy បានលើកឡើងទៀតថា “ខ្ញុំមិនសោកស្តាយចំពោះការបាត់បង់តំណែងមួយនេះនោះទេ ព្រោះវាជាទំនួសខុសត្រូវ និងជាការងាររបស់ខ្ញុំ ហើយខ្ញុំក៏មិនសោកស្ដាយចំពោះការផ្ទេរតំណែងទៅឲ្យអ្នកផ្សេងដែរ ជាពិសេសរដ្ឋាភិបាលរបស់យើងត្រូវការស្វែងរកការសម្របសម្រួលថ្មី” ។
នេះជាលើកដំបូងហើយក្នុងប្រវត្តិសាស្ត្ររយៈពេល ២៣៤ ឆ្នាំរបស់អាមេរិក ដែលរដ្ឋសភាបានបោះឆ្នោតក្នុងសំឡេងគាំទ្រ ២១៦ ទល់នឹង ២១០ ដើម្បីដកតំណែងរបស់លោក Kevin McCarthy សមាជិកសភាគណបក្សសាធារណរដ្ឋមកពីរដ្ឋកាលីហ្វ័រញ៉ា នៅពាក់កណ្តាលអាណត្តិកាលពីថ្ងៃអង្គារ ទី៣ ខែតុលា ។

ស្របពេលជាមួយគ្នានេះ ក្រោយលោក McCarthy អស់តំណែងហើយនោះ, លោក Patrick McHenry សមាជិកសភារបស់គណបក្សសាធារណរដ្ឋមកពីរដ្ឋ North Carolina ត្រូវបានប្រកាសឲ្យអង្គុយកៅអីជាប្រធានរដ្ឋសភាស្តីទី រហូតដល់មានការបោះឆ្នោតជ្រើសតាំងថ្មី ។
គួរបញ្ជាក់ថា លោក McCarthy បានជាប់ឆ្នោតជាប្រធានរដ្ឋសភាកាលពីថ្ងៃទី១៥ ខែមករា បើទោះបីជាមានការប៉ុនប៉ងរារាំងពីសំណាក់គណបក្សសាធារណរដ្ឋក៏ដោយ ។ ទោះយ៉ាងណា បុរសវ័យ ៥៨ ឆ្នាំកាន់តំណែងរដ្ឋសភាបានត្រឹមតែរយៈពេល ២៦៩ ថ្ងៃប៉ុណ្ណោះ ហើយក៏ជាអាណត្តិដ៏ខ្លីបំផុតទី ២ ក្នុងប្រវត្តិសាស្ត្រអាមេរិកផងដែរ ក្រោយលោក Michael C. Kerr កាន់តំណែងមួយនេះបានរយៈពេល ២៥៧ ថ្ងៃ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Xinhua
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
ព័ត៌មានជាតិ១ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ


