ព័ត៌មានអន្ដរជាតិ
លោក Kevin McCarthy ក្លាយជាប្រធានរដ្ឋសភាអាមេរិកទី១ ក្នុងប្រវត្តិសាស្ត្រ២៣៤ឆ្នាំ ដែលត្រូវបោះឆ្នោតទម្លាក់តំណែង
ជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ២៣៤ឆ្នាំ, រដ្ឋសភាអាមេរិក បានបោះឆ្នោត២១៦ទល់នឹង២១០ ដើម្បីបណ្តេញលោក Kevin McCarthy នៃគណបក្សសាធារណរដ្ឋមកពីរដ្ឋកាលីហ្វ័រញ៉ា ចេញពីតំណែងជាប្រធាន កាលពីថ្ងៃអង្គារទី៣ខែតុលា។

ពេញមួយអាណត្តិរបស់គាត់ លោក McCarthy បានប្រឈមមុខនឹងការប្រឆាំងឥតស្រាកស្រាន្ត ពីអ្នកស្តាំនិយម ដោយសារតែគាត់ ជួយសម្រួលឲ្យគណបក្សប្រជាធិបតេយ្យ អាចផ្តល់មូលនិធិ និងជំនួយរបស់រដ្ឋាភិបាល ទៅឲ្យប្រទេសអ៊ុយក្រែនបាន។
អ្នកសាធារណរដ្ឋមកពីរដ្ឋផ្លរីដា លោក Matt Gaetz បានដាក់ញត្តិមួយ ដើម្បីបោះឆ្នោតបណ្តេញលោក McCarthy កាលពីថ្ងៃចន្ទ ពោលគឺពីរថ្ងៃ បន្ទាប់ពីលោក McCarthy កៀរគរសមាជិកសភាបក្សសាធារណរដ្ឋ ឲ្យអនុម័តច្បាប់ផ្តល់មូលនិធិដល់រដ្ឋាភិបាលសហរដ្ឋអាមេរិក រហូតដល់ថ្ងៃទី១៧ខែវិច្ឆិកា។

លោក Gaetz និងក្រុមអ្នកអភិរក្សនិយម បានប្រឆាំងនឹងទង្វើនេះដោយព្រមានថា គាត់នឹងធ្វើគ្រប់យ៉ាងដើម្បីទម្លាក់លោក McCarthy ប្រសិនបើច្បាប់នេះ ត្រូវបានអនុម័តមែន។
ក្រោយការធ្លាក់របស់លោក McCarthy, លោក Patrick McHenry នៃគណបក្សសាធារណរដ្ឋមកពីរដ្ឋ North Carolina ត្រូវបានប្រកាសឲ្យកាន់តំណែងជាប្រធានរដ្ឋសភាស្តីទី រហូតដល់មានការបោះឆ្នោតជ្រើសតាំងមួយ។
គួរបញ្ជាក់ថា លោក McCarthy បានជាប់ឆ្នោតជាប្រធានរដ្ឋសភា កាលពីថ្ងៃទី១៥ខែមករា បើទោះបីជាមានការប៉ុនប៉ងរារាំង ពីសំណាក់គណបក្សសាធារណរដ្ឋ ក៏ដោយ។
តំណែងជាប្រធានរដ្ឋសភារយៈពេល២៦៩ថ្ងៃ របស់លោក McCarthy គឺជាអាណត្តិដ៏ខ្លីបំផុតទីពីរក្នុងប្រវត្តិសាស្ត្រអាមេរិក បន្ទាប់ពីលោក Michael C. Kerr ដែលកាន់តួនាទីនេះបានរយៈពេល២៥៧ថ្ងៃ ហើយទទួលមរណភាពក្នុងពេលកាន់តំណែងនៅឆ្នាំ១៨៧៦៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


