Connect with us

ព័ត៌មានអន្ដរជាតិ

បុគ្គលិកសុខាភិបាលជាង ៧ម៉ឺននាក់ ចេញធ្វើកូដកម្មទ្រង់ទ្រាយធំបំផុត ក្នុងប្រវត្តិសាស្រ្តវិស័យថែទាំសុខភាពអាមេរិក

បានផុស

នៅ

សមាជិកសហជីពប្រមាណ ៧៥០០០នាក់ បានធ្វើកូដកម្មប្រឆាំងក្រុមហ៊ុន Kaiser Permanente ដែលនេះក្លាយជាកូដកម្មធំបំផុត មិនធ្លាប់មានសោះ នៅក្នុងវិស័យថែទាំសុខភាពរបស់សហរដ្ឋអាមេរិក។

(រូបថត៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សហភាពបុគ្គលិកសេវាកម្មអន្តរជាតិ (SEIU) អះអាងថា ក្រុមហ៊ុន Kaiser Permanente មិនបានចរចាដោយស្មោះត្រង់នោះទេ ខណៈប្រធាន SEIU លោកស្រី Mary Kay Henry ក៏បាននិយាយផងដែរថា Kaiser មិនបានផ្តល់ប្រាក់ឈ្នួលរស់នៅ និងអត្ថប្រយោជន៍គ្រប់គ្រាន់ដល់កម្មករឡើយ ។

លោកស្រីបន្តថា “សប្តាហ៍នេះ បុគ្គលិកថែទាំសុខភាពចំនួន ៧៥០០០ នាក់មកពីរដ្ឋជាច្រើនបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាត់វិធានការធ្វើកូដកម្មដោយក្លាហាន ប្រឆាំងនឹងការងារដែលមិនយុត្តិធម៌” ។

(រូបថត៖ AP)

ទន្ទឹមនោះ គិលានុបដ្ឋាយិកា អ្នកបច្ចេកទេសមន្ទីរពិសោធន៍ ឱសថការី អ្នកបច្ចេកទេសថតកាំរស្មីអ៊ិច និងបុគ្គលិកផ្នែកអាហារ និងអនាម័យ ស្ថិតក្នុងចំណោមអ្នកដែលធ្វើកូដកម្ម។

Kaiser Permanente គឺជាក្រុមហ៊ុនមន្ទីរពេទ្យដ៏ធំបំផុតមួយរបស់ប្រទេស ដែលរកប្រាក់ចំណេញបាន ៣ ពាន់លានដុល្លារនៅចន្លោះខែមករាដល់ខែមិថុនា ។ កម្មករគ្រប់ជាតិសាសន៍ និយាយថា វាដល់ពេលដែលត្រូវចរចាដោយស្មោះត្រង់ គោរព ការពារ និងផ្តល់ប្រាក់ឈ្នួលឲ្យបានសមរម្យដល់ពួកគេហើយ។

(រូបថត៖ AP)

បន្ថែមពីលើបុគ្គលិកថែទាំសុខភាពចំនួន ៧៥០០០ នាក់, Kaiser Permanente ក៏មានគ្រូពេទ្យជិត ២៤០០០ នាក់ និងគិលានុបដ្ឋាយិកា ៦៨០០០ នាក់នៅមន្ទីរពេទ្យចំនួន ៣៩ របស់ខ្លួន និងគ្លីនិកចំនួន ៦២២ ផងដែរ ហើយសរុបមក បុគ្គលិកថែទាំសុខភាពមកពីសហជីពចំនួន ៨ ផ្សេងគ្នា គ្រោងនឹងឈប់ធ្វើការ ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ WTVR

ចុចអាន៖ កូវីដកំពុងតែធ្ងន់ គ្រូពេទ្យជាប់កិច្ចសន្យាម៉ាឡេស៊ី ដើរចេញពីមន្ទីរពេទ្យ ធ្វើកូដកម្ម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម