ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល រកឃើញសាកសពសកម្មប្រយុទ្ធហាម៉ាស់ ១៥០០នាក់នៅក្នុងទឹកដី របស់ខ្លួន
យោធាអ៊ីស្រាអែលនិយាយថា ខ្លួនបានរកឃើញសាកសពសកម្មប្រយុទ្ធហាម៉ាស់ ប្រហែល ១៥០០នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈខ្លួនកាន់កាប់ភាគខាងត្បូង និងស្ដារការគ្រប់គ្រងនៅតាមព្រំដែនបានពេញលេញវិញហើយ។

ភ្លាមៗ គេមិនច្បាស់ទេថាតើចំនួនទាំងនេះ ដូចគ្នាទៅនឹងតួលេខដែលកត់ត្រាដោយ ប៉ាឡេស្ទីន ដែរឬក៏អត់នោះទេ។
យន្តហោះចម្បាំងអ៊ីស្រាអែល បានវាយលុកកណ្តាលទីក្រុង ហ្គាហ្សា ដែលជាទីតាំងរបស់ក្រុមហាម៉ាស់ ជាមួយនឹងការទម្លាក់គ្រាប់បែកឥតឈប់ឈរនៅព្រឹកថ្ងៃអង្គារទី១០ខែតុលា បន្ទាប់ពីនាយករដ្ឋមន្រ្តីអ៊ីស្រាអែល ប្តេជ្ញាសងសឹកក្រុមសកម្មប្រយុទ្ធឥស្លាមមួយនេះ។

សង្រ្គាមរយៈពេល៤ថ្ងៃ បានឆក់យកជីវិតមនុស្សយ៉ាងតិច១៦០០នាក់រួចទៅហើយ (មិនទាន់បូកបញ្ចូលតួលេខខាងលើ) ខណៈអ៊ីស្រាអែល ជួបប្រទះការប្រយុទ្ធគ្នាដោយកាំភ្លើង នៅតាមដងផ្លូវទីក្រុងរបស់ខ្លួនជាលើកដំបូងក្នុងរយៈពេលប៉ុន្មានទសវត្សរ៍មកនេះ។
ក្រុមហាម៉ាស់ ក៏បានគំរាមផងដែរថា ពួកគេនឹងសម្លាប់ចំណាប់ខ្មាំង ប្រសិនបើអ៊ីស្រាអែល បើកការវាយប្រហារសំដៅទៅលើជនស៊ីវិលដោយគ្មានការព្រមានជាមុន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ AP
ចុចអាន៖ អ៊ីស្រាអែល បញ្ចេញរូបភាព សាកសពគរលើគ្នា ក្រោយក្រុមហាម៉ាស់ វាយប្រហារពិធីបុណ្យតន្ត្រី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


