ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល បញ្ចេញរូបភាព សាកសពគរលើគ្នា ក្រោយក្រុមហាម៉ាស់ វាយប្រហារពិធីបុណ្យតន្ត្រី
កាលពីថ្ងៃអាទិត្យទី៨ខែតុលា ទីភ្នាក់ងារសង្គ្រោះរបស់អ៊ីស្រាអែល Zaka និយាយថា ខ្លួនបានរកឃើញសពមនុស្ស២៦០នាក់ បន្ទាប់ពីការវាយប្រហារលើពិធីបុណ្យតន្ត្រី Supernova។

សពក្មេងជំទង់ ត្រូវបានគេឃើញដាក់គរលើគ្នា ក្នុងតង់បណ្ដោះអាសន្ន ខណៈបុគ្គលិកសង្គ្រោះបន្ទាន់ ព្យាយាមកំណត់អត្តសញ្ញាណ។
រូបភាពដ៏ក្រៀមក្រំ ដែលត្រូវបានចែករំលែកនៅលើទំព័រ X ផ្លូវការរបស់រដ្ឋាភិបាលអ៊ីស្រាអែល បានបង្ហាញឲ្យឃើញសាកសពជនរងគ្រោះជាច្រើននាក់ ដាក់ក្នុងថង់សពនៅទីតាំងនៃ ពិធីជប់លៀង ដែលប្រែក្លាយទៅជាការសម្លាប់រង្គាលដ៏គួរឲ្យរន្ធត់។
អ្នកដែលត្រូវបានសម្លាប់នៅក្នុងពិធីបុណ្យ Supernova ជិតតំបន់ Re’im ភាគខាងត្បូងប្រទេសអ៊ីស្រាអែល គឺស្ថិតក្នុងចំណោមមនុស្សស្លាប់ជាង៩០០នាក់ នៅទូទាំងប្រទេស។
ខ្សែវីដេអូតាមប្រព័ន្ធផ្សព្វផ្សាយសង្គម បានបង្ហាញមនុស្សរាំរែកនៅល្ងាចថ្ងៃសុក្រ មុនការវាយប្រហារនៅព្រឹកថ្ងៃសៅរ៍។ បន្ទាប់មក គេឃើញមនុស្សម្នា រត់កាត់វាល ជាមួយនឹងស្នូរកាំភ្លើងបាញ់ពីក្រោយ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Daily Mail
ចុចអាន៖ អ៊ីស្រាអែល រកឃើញសាកសព២៦០នាក់ ស្លាប់រដូករណែលនៅកន្លែងរៀបចំពិធីបុណ្យតន្ត្រី
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


