ព័ត៌មានអន្ដរជាតិ
រកឃើញខ្មោចកប៉ាល់ដែលបាត់ខ្លួនកាលពី ១៣០ ឆ្នាំមុននៅព្រំដែន អាមេរិក-កាណាដា ជាមួយរឿងយ៉ាងចម្លែក
កប៉ាល់ដែលបាត់ខ្លួនកាលពីឆ្នាំ ១៨៩៥ នៅព្រំដែនសហរដ្ឋអាមេរិក-កាណាដា ដោយសារព្យុះព្រិលត្រូវគេរកឃើញហើយ ប៉ុន្តែអ្នកជំនាញកំពុងងឿងឆ្ងល់អំពីស្ថានភាពរបស់វា ។

កប៉ាល់ខាងលើមានឈ្មោះថា Africa បានបាត់ខ្លួនពេលអូសកប៉ាល់ខូចមួយទៀតឈ្មោះ Severn ឆ្លងកាត់ទន្លេ Huron ពីទីក្រុង Ashtabula ទៅទីក្រុង Owen Sound រដ្ឋ Ohio ។ វាត្រូវបានអ្នកជំនាញឈ្មោះ Yvonne Drebert និង Zach Melnick ប្រទះឃើញក្នុងខែមិថុនា ខណៈពេលថតភាពយន្ដឯកសារអំពីសត្វខ្យងពូជ Alien ។

ទន្ទឹមនោះ អ្នកជំនាញងឿងឆ្ងល់ជាខ្លាំង ព្រោះឃើញសភាពកប៉ាល់ធម្មតាដូចធ្លាក់ចុះមកតាមសម្រួល និងមានខ្យងពូជ Alien ហ៊ុមព័ទ្ធពាសពេញខ្មោចកប៉ាល់ដែលនៅជម្រៅ ៨៥ ម៉ែត្រពីផ្ទៃទឹក ។

គួរឲ្យដឹងថា ខ្យងពូជ Alien មានសមត្ថភាពបន្សុទ្ធទឹកថ្លា ងាយស្រួលសម្រាប់មនុស្សចុះទៅមើលកប៉ាល់ដែលបាត់ខ្លួន ។ យ៉ាងណាមិញ គេមិនទាន់មានគម្រោងយកវាចេញពីទឹកដើម្បីសិក្សាស្រាវជ្រាវនៅឡើយទេ ៕
ប្រែសម្រួល៖ វារី
ចុចអាន៖ រកឃើញវត្ថុកម្រធ្វើពីកែវ ក្នុងខ្មោចកប៉ាល់ក្រោមសមុទ្រមេឌីទែរ៉ាណេ (មានវីដេអូ)

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន