Connect with us

ព័ត៌មានអន្ដរជាតិ

UN៖ ពិភពលោក លែងមានក្តីមេត្តាករុណាទៀតហើយ

បានផុស

នៅ

អគ្គស្នងការនៃទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ ទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីន នៅតំបន់ជិតបូព៌ាលោក Philippe Lazzarini បាននិយាយថា “ឥឡូវនេះ ពិភពលោកបានបាត់អស់ក្តីមេត្តាករុណាទៅហើយ”។

លោក Philippe Lazzarini (រូបថត៖ New Arab)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រធានទីភ្នាក់ងារ UN រូបនេះបានប្រាប់ BBC ថា តំបន់មជ្ឈិមបូព៌ាគឺស្ថិតនៅមាត់ជ្រោះដ៏ជ្រៅបំផុត ដែលជាលទ្ធផលនៃសង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ហើយលោក​ព្រមាន​ថា អំពើ​ហិង្សា​ អាច​រីករាលដាល​ពាស​ពេញ​តំបន់។

លើសពីនេះ លោក Lazzarini ក៏បានព្រមានផងដែរ អំពីស្ថានភាពដ៏អាក្រក់សម្រាប់ជនស៊ីវិលនៅក្នុងតំបន់ហ្គាហ្សា ដោយអំពាវនាវម្តងហើយម្តងទៀតឲ្យបើកច្រករបៀងជំនួយមនុស្សធម៌ចូលទៅក្នុងទឹកដីនេះ។

ថ្លែងនៅទីក្រុងហ្ស៊េរុយសាឡិម លោក Lazzarini បានថ្កោលទោសការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែល ដោយហៅថាជា “ការសម្លាប់រង្គាលដ៏គួរឲ្យរន្ធត់ និងព្រៃផ្សៃ”៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ BBC

ចុចអាន៖ ចូ បៃដិន៖ យើងមិនឲ្យក្រុមហាម៉ាស់ និងលោកពូទីន ឈ្នះទេ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម