ព័ត៌មានអន្ដរជាតិ
មេបក្សប្រឆាំង អ៊ីស្រាអែល ប្រាប់ពីជម្រើសដ៏ល្អបំផុតក្នុងការបញ្ចប់ជម្លោះជាមួយក្រុមហាម៉ាស់
មេបក្សប្រឆាំងអ៊ីស្រាអែលលោក Yair Lapid បាននិយាយថា ដំណោះស្រាយដ៏ល្អបំផុតសម្រាប់បញ្ចប់ជម្លោះរវាងអ៊ីស្រាអែល និងក្រុមប្រដាប់អាវុធហាម៉ាស់នៅតំបន់ហ្គាហ្សាស្ទ្រីប គឺការប្រគល់តំបន់ឆ្នេរទៅឲ្យអាជ្ញាធរប៉ាឡេស្ទីនជាអ្នកគ្រប់គ្រងវិញទៅ នោះវាចប់រឿងហើយ ។

លោក Lapid បាននិយាយនៅក្នុងការឆ្លើយតបទៅនឹងសំណួររបស់អ្នកសារព័ត៌មាន Times of Israel ក្នុងសន្និសីទសារព័ត៌មាននៅទីក្រុង Tel Aviv ថា “ខ្ញុំបានគិតរួចហើយ រឿងដែលល្អបំផុតសម្រាប់បញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃមួយនេះ គឺអាជ្ញាធរប៉ាឡេស្ទីនត្រឡប់ទៅតំបន់ហ្គាហ្សាវិញ បន្ទាប់ពីពួកគេបានកម្ចាត់ក្រុមហាម៉ាស់រួចរាល់” ។
មេបក្សប្រឆាំងរូបនេះបន្ថែមថា “វាពិតជាមិនសមហេតុផលនោះទេចំពោះការលើកឡើងបែបនេះ ប៉ុន្តែប្រសិនបើអ្នកសួរខ្ញុំថាតើច្រកចេញគួរតែជាអ្វី ចម្លើយនោះគឺសហគមន៍អន្តរជាតិគួរតែជួយអាជ្ញាធរប៉ាឡេស្ទីនឲ្យគ្រប់គ្រងតំបន់របស់ពួកគេវិញទៅ” ។

លោក Lapid បានសង្កត់ធ្ងន់ថា “នេះជាវិធីដែលធ្លាប់មានពីមុនមក បន្ទាប់ពីក្រុមហាម៉ាស់បានបណ្តេញអាជ្ញាធរប៉ាឡេស្ទីនចេញពីតំបន់ហ្គាហ្សាក្នុងឆ្នាំ ២០០៧ នៅក្នុងរដ្ឋប្រហារដ៏ហិង្សាមួយ ។ រហូតមកដល់ពេលនេះ អាជ្ញាធរប៉ាឡេស្ទីននៅតែមានមនុស្សប្រហែល ២០,០០០ នាក់ធ្វើការនៅតំបន់ហ្គាហ្សា ខណៈអង្គការស៊ីវិលជាច្រើនក៏មានទីតាំងនៅទីនោះផងដែរ“ ។
គួរបញ្ជាក់ថា ភាពតានតឹងថ្មីដែលបានផ្ទុះឡើងនៅមជ្ឈិមបូព៌ាបានអូសបន្លាយពេលដល់ថ្ងៃទី១៤ ហើយ បន្ទាប់ពីក្រុមហាម៉ាស់បានបើកការវាយប្រហារមកលើទឹកដីអ៊ីស្រាអែលចេញពីតំបន់ហ្គាហ្សាស្ទ្រីបកាលពីព្រឹកព្រលឹមថ្ងៃទី៧ ខែតុលា ដោយបានសម្លាប់មនុស្សជាង ១,៤០០ នាក់ ដែលភាគច្រើនជាជនស៊ីវិល ។
ចំណែកនៅតំបន់ហ្គាហ្សាវិញ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាស់បាននិយាយថា ការឆ្លើយតបរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សជិត ៤,០០០ នាក់ ហើយក្នុងនោះមានក្រុមសកម្មប្រយុទ្ធហាម៉ាស់ជាង ១,៥០០ នាក់នៅក្នុងទឹកដីអ៊ីស្រាអែល ខណៈមនុស្សប្រមាណ ១២,០០០ នាក់បានរងរបួស ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Times of Israel
ចុចអាន ៖ តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ICC នៅស្ងៀមរឿង អ៊ីស្រាអែល វាយប្រហារសម្លាប់ជនស៊ីវិលនៅហ្គាហ្សា
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


