Connect with us

ព័ត៌មានអន្ដរជាតិ

រឿងរ៉ាវដ៏រន្ធត់នៅពីក្រោយហាងប៊ូហ្វេនៅ វៀតណាម ធ្វើឲ្យភ្ញៀវបាក់ស្បាតលែងហ៊ានទៅទទួលទាន

បានផុស

នៅ

ភោជនីយដ្ឋានប៊ូហ្វេនៅវៀតណាមមួយកន្លែង ត្រូវបានគេទម្លាយពីការពិតដ៏ស្មោកគ្រោកនៅខាងក្រោយហាង គឺជាសំរាមកដ៏កខ្វក់ចោលក្លិនសាយភាយ និងគំនចានដាក់ក្នុងបន្ទប់ទឹកគួរឲ្យខ្ពើមរអើម។

កាលថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣ នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមវៀតណាមជាច្រើនដូចជាគេហទំព័រ SAOstar បានចែករំលែកនូវរូបភាពពីក្រោយហាងបុហ្វេមួយកន្លែង រហូតទាក់ទាញការរិះគន់យ៉ាងខ្លាំងក្លា។ នេះជារូបភាពនៅខាងក្រោយភោជនីយដ្ឋានអាហារប៊ូហ្វេនៅទីក្រុងហាណូយ ដែលបង្ហាញពីស្ថានភាពគ្មានអនាម័យរហូតដល់ភ្ញៀវដែលធ្លាប់តែទៅបរិភោគឃើញហើយលែងហ៊ានទៅទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ព័ត៌មាន​ក្នុង​ការ​បង្ហោះ ក្នុងរូបថតនេះត្រូវបានថតនៅភោជនីយដ្ឋានអាហារប៊ូហ្វេដែលមានឈ្មោះថា TL ជាហាងប៊ូហ្វេសាច់អាំង។ អតិថិជន​អាច​ញ៉ាំ​អ្វី​ទាំងអស់​ដែល​ពួកគេ​ចង់​បាន​ក្នុង​តម្លៃ ៩៩,០០០ ដុង ​។ ចៃដន្យអតិថិជន​ម្នាក់ទៅបន្ទប់ទឹកខាងក្រោយហាង ហើយបានឃើញទិដ្ឋភាពគួរឲ្យស្អប់ខ្ពើមបំផុតនៅក្នុងផ្ទះបាយ ទើបរូបគេប្រញាប់ថតទុក។

ចំណែកគ្រឿង​ផ្សំ​ត្រូវ​បាន​រាយ​ប៉ាយ​ពេញ​ផ្ទៃ ទាំងសាច់ និងបន្លែ ស្ថានភាពគឺដូចជាគំនសំរាមបេះដាក់។ ចំណែកកម្រាលឥដ្ឋមានក្លិនស្អុយ និងមានក្លិនឆ្អាបត្រី។ មិន​មែន​ត្រឹម​តែ​ពេលចូលបន្ទប់ទឹកក្បែរផ្ទះបាយ គាត់​ក៏​បាន​រក​ឃើញ​ធុង​មួយ​នៃ​គ្រឿង​ផ្សំ​ដែល​មើល​ទៅ​ដូច​ជា​ម្ហូបដែលដាក់នៅ​ក្នុង​បន្ទប់ទឹក។ ដែលមិនអាចដឹងច្បាស់ តើ​វា​ជា​ការការបោះ​ចោល​ឬ​ក៏​វា​ត្រៀម​ជា​ស្រេច​ដើម្បី​បម្រើ​ដល់​អតិថិជននោះទេ។

ទោះយ៉ាងណាក៏ដោយ​ បន្ទាប់ពីរូបភាពនៅខាងក្រោយភោជនីយដ្ឋានអាហារប៊ូហ្វេត្រូវបានផ្សព្វផ្សាយ និងចែករំលែកយ៉ាងទូលំទូលាយ។ វាទទួលបានការចាប់អារម្មណ៍ និងបង្កើតការមិនពេញចិត្តក្នុងចំណោមមនុស្សជាច្រើន។ ពួកគេ​ទាំង​អស់​គ្នា​បាន​ចូល​ទៅ​បញ្ចេញ​មតិ​ជុំវិញ​ភាព​កខ្វក់​របស់​ហាង។ នេះប៉ះពាល់ដោយផ្ទាល់ទាំងសុខភាព និងសុវត្ថិភាពរបស់អ្នកប្រើប្រាស់ ព្រម​ទាំង​អំពាវនាវ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ជា​បន្ទាន់។

យ៉ាង​ណា​មិញ​ ក្រោយ​រឿង​នេះ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត នៅ​ល្ងាច​ថ្ងៃ​ទី​២៣ ខែ​តុលា ស្លាក​សញ្ញា​ភោជនីយដ្ឋាន​ប៊ូហ្វេ​ត្រីវដកចេញភ្លាមៗ ហើយត្រូវបានជំនួសដោយផ្លាកថ្មី។ ក្រោយមក គណៈកម្មាធិការបានបញ្ជូនមន្ត្រីទៅស៊ើបអង្កេត ហើយបានរកឃើញថា ភោជនីយដ្ឋាន TL ទើបតែបើកបានប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ និងមានអាជ្ញាប័ណ្ណអាជីវកម្មចុះបញ្ជី។ មុនពេលបិទហើយផ្លាស់ទីទៅឆ្ងាយ ឥឡូវនេះ ហាងត្រូវបានជួសជុលឡើងវិញ និងគ្រប់គ្រងដោយម្ចាស់ផ្សេង៕

ប្រែសម្រួល៖ សាង ស្រីល័ក្ខ

ចុចអាន៖មហាសេដ្ឋីទាំង៥ នៅតែឈរលើកំពូលអ្នកមានបំផុតប្រចាំប្រទេសថៃមកទល់សព្វថ្ងៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ នាទីutes មុន

កិច្ចប្រជុំកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០ និងកិច្ចប្រជុំពាក់ព័ន្ធ បានចាប់ផ្ដើមជាផ្លូវការ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ

ព័ត៌មានជាតិ៣៤ នាទីutes មុន

កសិករដាំដុះដំឡូងមីខេត្តឧត្តរមានជ័យ កែច្នៃនាំចេញទៅចិន និងវៀតណាម

ព័ត៌មានអន្ដរជាតិ៣៦ នាទីutes មុន

ថៃ​ព្រមាន​ឲ្យ​ខេត្ត​ក្រុង​១១​ប្រយ័ត្នខ្លួន ព្រោះ​ទំនប់​ចៅប្រាយ៉ា បង្កើនការ​​បង្ហូរ​ទឹក ទប់ទល់​នឹង​ព្យុះ​វីពផា

ព័ត៌មានអន្ដរជាតិ៥០ នាទីutes មុន

ថៃ ក្រពុលមុខ រឿង​ចៅអធិការ​វត្តនិងស្រីស្នេហ៍​ ទើបពន្លឿន​ការ​ស៊ើបអង្កេត​ កុំឲ្យកាន់តែអាម៉ាស់

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ថៃ រៀបចំ«បន្ទប់​សង្គ្រាម» ត្រៀមឆ្លើយតប​គ្រោះ​មហន្តរាយ​​ ព្រោះ​​ព្យុះវីពផា​ នាថ្ងៃ​២២-២៣កក្កដា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋា​ភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជនកំសាកថៃ អួតខ្លួនថា វាយទាហានកម្ពុជាដើម្បីការពារទឹកដី, ចុះរត់ធ្វើអីបើក្នុងដីខ្លួនមែន?

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃ អះអាងរកឃើញមីនថ្មីរាប់រយគ្រាប់ក្នុងដីខ្លួន, តើនរណាចូលទៅដាក់ ឬថៃដាក់ខ្លួនឯងរួចចោទកម្ពុជា?

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អ្នកស្លាប់​ព្រោះភ្លៀង​ធ្លាក់​ខ្លាំង​៥ថ្ងៃជាប់គ្នានៅ​កូរ៉េ​ខាង​ត្បូង កើនដល់ ១៤​នាក់ និង​បាត់ខ្លួន ១២នាក់

កីឡា៦ ម៉ោង មុន

លីគបាល់ទះ​ពិភព​លោក VNL រក​ឃើញ​វគ្គ​ ៨ ក្រុម​ខ្លាំង ខណៈ ជប៉ុន ប៉ះ ក្រុមលេខ ១ ក្នុង​លោក​

Sokha Hotels

ព័ត៌មានពេញនិយម