ព័ត៌មានអន្ដរជាតិ
ស្ត្រីវៀតណាមវ័យ ៣៧ឆ្នាំ មានកូនដល់ទៅ ៧ នាក់ តែសម្រស់នាងបែរធ្វើឲ្យគេភ្ញាក់ផ្អើល
គេហទំព័រ Saostar បានរាយការណ៍អំពីរឿងរ៉ាវរបស់ Vu Hong Phuc ដែលជាម្តាយវ័យក្មេងដ៏ល្បីល្បាញរបស់វៀតណាម តែមិនមែនជាតារានៅក្នុងឧស្សាហកម្មកម្សាន្តទេ។ ប៉ុន្តែនាងមានភាពល្បីល្បាញដោយមានការប្រមូលទិញកាបូបម៉ាកប្រណិតមានតម្លៃរាប់រយពាន់លានដុង។

លើសពីនេះទៀតដែរ នាងក៏មានអាពាហ៍ពិពាហ៍ដ៏ល្អឥតខ្ចោះមួយ ដោយមានស្វាមីជាអ្នកមាន និងសង្ហាផងដែរ ដែលធ្វើឲ្យនាងទទួលបានការចាប់អារម្មណ៍ និងតាមដានយ៉ាងច្រើននៅលើបណ្តាញសង្គម។ បន្ថែមពីលើភាពល្អឥតខ្ចោះនៅក្នុងជីវិតគ្រួសារ រឿងមួយទៀតដែលមនុស្សស្រីគ្រប់គ្នាច្រណែននឹង Vu Hong Phuc ពោលគឺនាងមានសម្រស់ស្រស់ស្អាត បើទោះជានាងមានអាយុ៣៧ឆ្នាំ និងសម្រាលកូនដល់ទៅ៧នាក់ ថែមទាំងនៅតែរក្សាបានរាង រួមទាំងមុខ និងស្បែកដែលស្រស់ស្អាត ភ្លឺថ្លាមើលទៅក្មេងជាងវ័យ។
អាថ៌កំបាំងធ្វើឲ្យរាងស្អាតវិញក្រោយសម្រាលកូន Vu Hong Phuc បាននិយាយថា នាងជ្រើសរើសញ៉ាំអាហារសម្បូរវីតាមីន។ បំពេញរាងកាយជាមួយនឹងសារធាតុចិញ្ចឹមគ្រប់គ្រាន់។ ធ្វើលំហាត់ប្រាណថ្នមៗជារៀងរាល់ថ្ងៃ ហើយប្រើថ្នាំបំប៉នផ្សេងទៀត។
ថ្មីៗនេះ ក្រោយសម្រាលបានកូនទី៧កាលពីពាក់កណ្តាលខែតុលាមិនដល់មួយខែផង នាងបានបង្កើតឲ្យមានការភ្ញាក់ផ្អើលដល់នារីៗជាខ្លាំង ព្រោះរូបរាងរបស់នាងត្រឡប់មកស្រស់ស្អាតរាងស្រឡូនវិញ ។ វាដូចជានាងមិនធ្លាប់មានផ្ទៃពោះពីមុនមកយ៉ាងដូច្នោះ។

អ្នកម្ដាយកូន៧នាក់នេះបានចែករំលែកថា “ដោយសារខ្ញុំជាម្តាយដែលមានកូនប្រាំពីរនាក់ ខ្ញុំមានអារម្មណ៍ទទួលខុសត្រូវច្រើនជាង ហើយទំនួលខុសត្រូវដ៏ធំបំផុតរបស់ខ្ញុំគឺថែរក្សាសុខភាព និងមើលថែកូនឲ្យបានល្អ។ ព្រោះឪពុកម្តាយជាគំរូសម្រាប់កូន។ ដូច្នេះខ្ញុំព្យាយាមស្រឡាញ់សុខភាពរបស់ខ្ញុំ ទាំងការហាត់ប្រាណ និងការចិញ្ចឹមបីបាច់ នោះកូនៗនឹងធ្វើតាមការដឹកនាំរបស់ឪពុកម្តាយ”៕


ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ចុចអាន៖បុរសអង់គ្លេសម្នាក់ ចំណាយលុយទិញរបស់របរពីមនុស្សស្លាប់ ក្រោយមកស្រាប់តែក្លាយជាសេដ្ឋី
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


