ព័ត៌មានអន្ដរជាតិ
តើ លីបង់ នឹងក្លាយជាភាគីទី ៣ ក្នុងសង្គ្រាមរវាង អ៊ីស្រាអែល-ប៉ាឡេស្ទីន ដែរឬទេ?
ក្រៅពីជាប់ដៃធ្វើសង្គ្រាមជាមួយក្រុមហាម៉ាសជិត ២ ខែមកនេះហើយ អ៊ីស្រាអែលក៏កំពុងប្រយុទ្ធគ្នាយ៉ាងសកម្មផងដែរជាមួយក្រុមហេសបូឡានៅតាមព្រំដែន លីបង់-អ៊ីស្រាអែល ដោយបណ្ដាលឲ្យជនស៊ីវិលស្លាប់ និងរបួសជាច្រើននាក់ ។ ទោះជាយ៉ាងណាក៏ដោយ អ្នកនយោបាយ និងអ្នកជំនាញលីបង់មួយចំនួនជឿជាក់ថា រដ្ឋាភិបាលទីក្រុងបេរូតមិនទាន់ត្រៀមខ្លួនជាស្រេចដើម្បីបន្តធ្វើអរិភាពយូរអង្វែងជាមួយអ៊ីស្រាអែលបានទេ ។

អ្នកជំនាញមើលឃើញថា រដ្ឋាភិបាលលីបង់មិនទាន់ត្រៀមខ្លួនបានគ្រប់យ៉ាងនៅក្នុងការប៉ះទង្គិចធ្ងន់ធ្ងរណាមួយនៅឡើយទេ ។ ទោះបីជាមានការបាញ់ផ្លោងតទល់គ្នាស្ទើរតែរៀងរាល់ថ្ងៃជាមួយកងកម្លាំងអ៊ីស្រាអែលនៃតំបន់ដែលមានប្រជាជនរស់នៅច្រើនកកកុញនៅភាគខាងត្បូងប្រទេសក៏ដោយ ក៏លីបង់មិនទាន់ត្រៀមខ្លួនរួចជាស្រេចជាភាគីទី ៣ ក្នុងសង្គ្រាមពេញទំហឹងជាមួយប្រទេសជិតខាងមួយនេះឡើយ ។
លោកបណ្ឌិត Ohannes Geukjian សាស្ត្រាចារ្យរងផ្នែកសិក្សានយោបាយ និងដំណោះស្រាយជម្លោះនៅឯសាកលវិទ្យាល័យអាមេរិកបេរូតបានប្រាប់សារព័ត៌មាន Sputnik ថា “លីបង់មិនទាន់អាចក្លាយជាភាគីទី ៣ ក្នុងសង្គ្រាមនេះនៅឡើយទេ ដោយសារតែតំបន់កំពុងបាញ់គ្នាទៅវិញទៅមកជាមួយអ៊ីស្រាអែល មិនមានសមត្ថភាព ក៏ដូចជាការត្រៀមខ្លួនដោះស្រាយវិបត្តិបែបនេះឡើយ” ។

ម្យ៉ាងទៀត លីបង់ក៏កំពុងជួបវិបត្តិដួលរលំផ្នែកហិរញ្ញវត្ថុ និងសេដ្ឋកិច្ចផងដែរ ដូច្នេះប្រទេសនេះមិនអាចប្រើដៃម្ខាងជ្រោងសេដ្ឋកិច្ច និងដៃម្ខាងទប់សង្រ្គាមមួយផ្សេងទៀតបាននោះទេ ។ ប្រទេសលីបង់បានក្ស័យធន ហើយរដ្ឋាភិបាលចាំផ្ទះកំពុងមានភាពអត់ធ្មត់ដើម្បីសម្របសម្រួលក្នុងការផ្តល់តម្រូវការទៅដល់ប្រជាជនរបស់ខ្លួន ខណៈបច្ចុប្បន្នប្រទេសនេះក៏មិនមែនស្ថិតក្នុងសង្គ្រាមឆ្នាំ ២០០៦ ផងដែរ ។ នៅពេលនោះ បណ្តាប្រទេសឈូងសមុទ្របានផ្តល់មូលនិធិជាច្រើនដល់ការកសាងឡើងវិញនូវតំបន់ហេដ្ឋារចនាសម្ព័ន្ធរបស់ប្រទេស បន្ទាប់ពីរងការខ្ទេចខ្ចី និងបំផ្លិចបំផ្លាញ” ។
យ៉ាងណា ទោះស្ថិតក្នុងកាលៈទេសៈអ្វីក៏ដោយ ប្រជាជនលីបង់នឹងរួមគ្នាដៃជាធ្លុងតែមួយប្រឆាំងនូវរាល់ការឈ្លានពាន ក៏ដូចជាអរិភាពណាមួយពីភាគីអ៊ីស្រាអែល ប៉ុន្តែទប់ទល់បានកម្រិតណានោះគឺមិនអាចទាយទុកជាមុនឡើយ ដោយសារតែការរស់នៅក្រោមស្ថានភាពសង្គម និងហិរញ្ញវត្ថុដ៏លំបាកមួយនេះ ។

ទន្ទឹមនោះ ក្រោយពីឃើញការបាញ់ផ្លោងគ្នានៅតាមព្រំដែនភាគខាងត្បូងនៃប្រទេសលីបង់ហើយ និងថែមទាំងមានទាំងអ្នកស្លាប់ និងរងរបួសបែបនេះទៀតនោះ ពលរដ្ឋលីបង់បានបង្កើតញត្តិតាមអ៊ីនធឺណិតដោយអំពាវនាវឲ្យរដ្ឋាភិបាលរបស់ពួកគេកុំឲ្យអូសទាញប្រទេសមួយនេះចូលទៅក្នុងសង្រ្គាម ខណៈរហូតមកដល់ពេលនេះ ទទួលហត្ថលេខាចំនួន ៩,៣៣៣ រួចទៅហើយ ។
ម្យ៉ាងទៀត កងទ័ពអ៊ីស្រាអែលក៏បានបើកការបាញ់ផ្លោង ក៏ដូចជាទម្លាក់គ្រាប់បែកគីមីផូស្វ័រទៅលើទីក្រុង Kafr Kila ដែលជាមូលដ្ឋានរបស់ក្រុមហេសបូឡា និងមានប្រជាជនលីបង់រស់នៅច្រើនកកកុញផងដែរក្នុងការវាយប្រហារដ៏ខ្លាំងក្លាបំផុតមួយ ចាប់តាំងពីថ្ងៃទី៨ ខែតុលាមក ដោយធ្វើឲ្យទីក្រុងព្រំដែនមួយចំនួនរបស់លីបង់កាន់តែជ្រួលច្របល់ទៅៗ ។

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍កន្លងមកនេះ កងកម្លាំងការពារអ៊ីស្រាអែល (IDF) និងក្រុមហេសបូឡាបាននិងកំពុងបាញ់តទល់គ្នាឆ្លងព្រំដែនយ៉ាងសកម្ម ខណៈការបាញ់រះគ្រាប់រ៉ុកកែតប្រមាណពី ៣០ ទៅ ៥០ គ្រាប់កន្លងមកនេះពីសំណាក់ក្រុមហេសបូឡា គឺដើម្បីជួយទៅដល់ក្រុមប្រដាប់អាវុធប៉ាឡេស្ទីនហាម៉ាស ដែលកំពុងទប់ទល់នឹងការវាយលុករបស់អ៊ីស្រាអែល ។
រហូតមកដល់ពេលនេះ អ៊ីស្រាអែលនៅតែបន្តធ្វើការវាយប្រហារទាំងតាមផ្លូវអាកាស និងផ្លូវគោកដោយមិនប្រណីដៃលើតំបន់ហ្គាហ្សាស្ទ្រីប រួមទាំងមន្ទីរពេទ្យ កន្លែងស្នាក់នៅ និងវិហារឥស្លាមផងដែរ ចាប់តាំងពីក្រុមហាម៉ាសប៉ាឡេស្ទីនបើកការរវាយប្រហារឆ្លងព្រំដែនកាលពីថ្ងៃទី៧ ខែតុលា និងបានចាប់ចំណាប់ខ្មាំងប្រហែល ២៤០ នាក់ ។

ចំណែកខាងក្រសួងសុខាភិបាលនៅតំបន់ហ្គាហ្សាវិញបានឲ្យដឹងថា ចាប់តាំងពីប្រតិបត្តិការវាយបករបស់អ៊ីស្រាអែលនៅពេលនោះមក ជនស៊ីវិលលើស ១៤,៨០០ នាក់ រួមទាំងកុមារ និងស្ត្រីសរុប ១០,១៥០ នាក់ត្រូវបានសម្លាប់ ខណៈខាងអ៊ីស្រាអែលវិញមានមនុស្សជិត ១,២០០ នាក់បានបាត់បង់ជីវិត ។
ក្រៅពីចំនួនអ្នកស្លាប់ដ៏ច្រើនសន្ធឹកសន្ធាប់នេះ ក្រសួងសុខាភិបាលដែលគ្រប់គ្រងដោយក្រុមហាម៉ាសបាននិយាយថា ការវាយប្រហារសងសឹករបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា ក៏បានបណ្ដាលឲ្យមនុស្សជាង ៣៦,០០០ នាក់ រងរបួសផងដែរ ខណៈប្រជាជន ២.៣ លាននាក់កំពុងខ្វះជំនួយមនុស្សធម៌ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
-
ព័ត៌មានជាតិ១ សប្តាហ៍ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម៦ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%
-
កីឡា១ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
កីឡា៥ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ


