ព័ត៌មានអន្ដរជាតិ
ទីបំផុត យោធា មីយ៉ាន់ម៉ា និងក្រុមទ័ពព្រៃព្រមព្រៀងបទឈប់បាញ់បណ្ដោះអាសន្ន
ប្រទេសចិនបាននិយាយថា រដ្ឋាភិបាលយោធារបស់មីយ៉ាន់ម៉ា និងក្រុមប្រដាប់អាវុធជនជាតិភាគតិចចំនួន ៣ ក្រុមបានព្រមព្រៀងគ្នាលើបទឈប់បាញ់ជាបណ្ដោះអាសន្ន ប៉ុន្តែភាគីជម្លោះទាំងពីរមិនបានប្រកាសជាផ្លូវការអំពីការឯកភាពគ្នាលើរឿងរ៉ាវនេះនោះទេ ។

ក្រសួងការបរទេសចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ភាគីទាំងពីរបានឈានដល់កិច្ចព្រមព្រៀងបទឈប់បាញ់ បន្ទាប់ពីទីក្រុងប៉េកាំងបានជួយសម្របសម្រួលកិច្ចចរចាសន្តិភាព ហើយភាគីជម្លោះទាំងពីរក៏បានឯកភាពគ្នាបន្តកិច្ចចរចារកសន្តិភាពបន្ថែមទៀតផងដែរ ។
ទោះយ៉ាងណា តំណាងរបស់ប្រទេសចិនមិនបានបង្ហាញព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀង ក៏ដូចជារយៈពេលដែលបទឈប់បាញ់នេះត្រូវបន្ត ឬអស់សុពលភាពនៅពេលណានោះទេ ដោយគ្រាន់តែបញ្ជាក់ថា កិច្ចចរចាមួយផ្សេងទៀតនឹងត្រូវរៀបចំឡើងនៅចុងខែធ្នូនេះ ។

ទន្ទឹមនោះ កិច្ចព្រមព្រៀងបទឈប់បាញ់នេះកើតមានឡើង ស្របពេលដែលយោធាមីយ៉ាន់ម៉ាកំពុងស្ថិតក្នុងការប្រយុទ្ធគ្នាកាន់តែធ្ងន់ធ្ងរទៅៗជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិចចំនួន ៣ ក្រុម បន្ទាប់ពីក្រុមទ័ពព្រៃទាំងនេះព្រួតដៃគ្នាបើកការវាយលុកនៅភាគខាងកើតរដ្ឋ Shan ដែលជាប់ព្រំដែនប្រទេសចិនកាលពីចុងខែតុលា ។
គួរបញ្ជាក់ថា យោធាមីយ៉ាន់ម៉ាដែលបានដណ្ដើមអំណាចនៅក្នុងរដ្ឋប្រហារឆ្នាំ ២០២១ កំពុងបាត់បង់ការគ្រប់គ្រងទីក្រុង និងទីស្នាក់ការយោធាជាច្រើននៅជុំវិញប្រទេស ខណៈកាលពីពេលថ្មីៗនេះ សមាជិកជាច្រើននាក់របស់កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានទម្លាក់អាវុធសុំចុះចាញ់ ក៏ដូចជាត្រូវបានចាប់ខ្លួនផងដែរក្នុងការប្រយុទ្ធគ្នាតាមតំបន់ព្រំដែនជាមួយក្រុមកងកម្លាំងចម្រុះប្រឆាំងរដ្ឋាភិបាលយោធា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ មីយ៉ាន់ម៉ា ថា ចិន សម្របសម្រួលកិច្ចចរចារវាងកម្លាំងរដ្ឋាភិបាលយោធា និងក្រុមទ័ពព្រៃ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


