ព័ត៌មានអន្ដរជាតិ
ក្រុមហេសបូឡា គំរាមផ្ទុះសង្គ្រាមជាមួយ អ៊ីស្រាអែល
ក្រោយអនុប្រធានក្រុមហាម៉ាសលោក Saleh al-Arouri ត្រូវគេធ្វើឃាតក្នុងទីក្រុងបេរូត ស្រាប់តែមេក្រុមហេសបូឡា លោក Hassan Nasrallah បានគំរាមខ្លាំងៗកាលពីថ្ងៃពុធទី៣ខែមករាថា ក្រុមរបស់គាត់ មិនខ្លាចធ្វើសង្គ្រាមជាមួយអ៊ីស្រាអែលទេ ហើយថា ការវាយប្រហារណាមួយលើទឹកដីលីបង់ នឹងទទួលការឆ្លើយតបវិញដោយគ្មានមេត្តា។

ក្រុមហេសបូឡា បានហៅការបំផ្ទុះដោយយន្តហោះគ្មានមនុស្សបើក ដែលសម្លាប់លោក al-Arouri ថាជាការវាយប្រហារយ៉ាងធ្ងន់ធ្ងរលើប្រទេសលីបង់ ហើយប្តេជ្ញា មិនបណ្តោយឲ្យអ្នកនៅពីក្រោយរឿងនេះ រួចខ្លួនឡើយ។
ក្នុងសុន្ទរកថារបស់គាត់ លោក Nasrallah និយាយថា “ការសម្លាប់លោក al-Arouri គឺជាទង្វើដ៏សែនគ្រោះថ្នាក់ដែលនឹងត្រូវសងសឹក។ ប្រសិនបើសត្រូវចង់ធ្វើសង្រ្គាមជាមួយលីបង់ នោះពួកយើងនឹងប្រយុទ្ធដោយគ្មានដែនកំណត់ និងមិនគិតពីច្បាប់ ហើយពួកគេនឹងដឹង។ យើងមិនខ្លាចសង្គ្រាមទេ ហើយយើងក៏មិនស្ទាក់ស្ទើរដែរ បើសត្រូវចង់បានបែបនេះ”។
ស្របពេលជាមួយគ្នានោះ លោក Nasrallah បានទទូចថា អ៊ីស្រាអែល កំពុងក្រពុលមុខខ្លាំង ជាមួយបរាជ័យជាយុទ្ធសាស្រ្ត ចាប់តាំងពីការលុកលុយថ្ងៃទី៧ខែតុលាដោយក្រុមហាម៉ាស។ ទីក្រុងហ្ស៊េរុយសាឡិមខាងលិច មិនអាចកម្ចាត់ក្រុមហាម៉ាសនៅតំបន់ហ្គាហ្សាបានទេ ហើយកំពុងស្លាប់កងទ័ពរាប់ពាន់នាក់ ក្នុងការប៉ះទង្គិចជាមួយក្រុមហេសបូឡានៅព្រំដែនលីបង់ ទៀតផង។

លោក Nasrallah ក៏អះអាងទៀតថា ការសម្លាប់មនុស្សនៅតំបន់ហ្គាហ្សា បានបង្ហាញពិភពលោកឲ្យឃើញច្បាស់ពី ចរិតដ៏អាក្រក់របស់អាមេរិក ដែលគាំទ្រអ៊ីស្រាអែលមិនឲ្យបញ្ចប់សង្គ្រាម។
លើសពីនេះ លោកក៏បានកោតសរសើរក្រុមសកម្មប្រយុទ្ធហ៊ូធីផងដែរ ចំពោះការបិទផ្លូវនៅសមុទ្រក្រហម ប៉ុន្តែសង្កត់ធ្ងន់ថា ចលនាយេម៉ែននេះ គឺធ្វើសកម្មភាពដោយខ្លួនឯងទេ អត់មានពាក់ព័ន្ធជាមួយចលនាតស៊ូណាផ្សេង នៅក្នុងតំបន់ឡើយ។
សូមបញ្ជាក់ជាថ្មី អ៊ីស្រាអែលបានប្រកាសសង្រ្គាមលើក្រុមហាម៉ាស បន្ទាប់ពីការប្រយុទ្ធឆ្លងដែនរបស់ចលនាប៉ាឡេស្ទីនកាលពីថ្ងៃទី៧ខែតុលា ដែលបានសម្លាប់មនុស្សនៅខាងអ៊ីស្រាអែល១២០០នាក់ និងជាង២០០នាក់ត្រូវចាប់ជាចំណាប់ខ្មាំង។ មិនបង្អង់យូរ អ៊ីស្រាអែល ក៏សងសឹកភ្លាមៗ ដោយគិតត្រឹមពេលនេះ ប្រជាជនប៉ាឡេស្ទីននៅហ្គាហ្សាជាង២០០០០នាក់ហើយ ដែលត្រូវបានសម្លាប់៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ីរ៉ង់ ប្រកាសសងសឹក ក្រោយការបំផ្ទុះគ្រាប់បែក សម្លាប់មនុស្សជិត ១០០នាក់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


