ព័ត៌មានអន្ដរជាតិ
ប៉ូលិសរកឃើញកំណត់ហេតុបន្ថែមករណីជនដៃដល់ហក់ចាក់កញ្ចឹង ក មេបក្សប្រឆាំង កូរ៉េខាងត្បូង
“ជនដៃដល់ដែលមាននាមត្រកូល Kim បានតាមប្រកៀកលោក Lee Jae-myung មេបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូងប្រមាណ ៦ ដងមកហើយ ចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣ មុនឈានដល់ការប៉ុនប៉ងធ្វើឃាតមិនបានសម្រេចកាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២៤” ។ នេះបើតាមកំណត់ហេតុបន្ថែមរបស់ប៉ូលិសដែលកត់ត្រាក្នុងឯកសារស៊ើបអង្កេត ។

យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន Yonhap បានឲ្យដឹងថា តុលាការទីក្រុង Busan កាលពីថ្ងៃព្រហស្បតិ៍ក៏បានចេញដីកាចាប់ខ្លួនជនដៃដល់ជាផ្លូវការផងដែរ ក្រោមបទចោទប្រកាន់ប៉ុនប៉ងមនុស្សឃាត ខណៈក្នុងដីកានោះ តុលាការអនុញ្ញាតឲ្យប៉ូលិសបន្តឃុំខ្លួនលោក Kim ដើម្បីចៀសវាងជនដៃដល់រត់គេចខ្លួន និងរង់ចាំរហូតទាល់តែមានមេធាវីមកការពារក្ដី ។
ស្របពេលជាមួយគ្នានេះ នៅពេលដែលអ្នកសារព័ត៌មានសួរនាំជនដៃដល់អំពីដំណើរដើមទងអ្វីខ្លះ ទើបឈានដល់ការប៉ុនប៉នធ្វើឃាតដោយយកកាំបិទប្រវែងប្រមាណ ១៧ សង់ទីម៉ែត្រហក់ទៅចាក់កញ្ចឹង ក លោក Lee បែបនេះ, ជនដៃដល់ដែលមានវ័យប្រមាណ ៦៧ ឆ្នាំបានឆ្លើយតែប៉ុន្មានម៉ាត់ប៉ុណ្ណោះ មុនពេលចូលខ្លួនក្នុងតុលាដើម្បីសម្រេចសាលដីកាលើបទចោទប្រកាន់នេះថា រូបគេបានត្រៀមកំណត់ហេតុកម្រាស់ ៨ ទំព័រនៅក្នុងដៃរួចហើយដើម្បីពន្យល់ឲ្យក្បោះក្បាយពីឫសគល់នៃរឿងរ៉ាវទាំងនេះ ។

ដីកាចាប់ខ្លួនជនដៃដល់មាននាមត្រូកូល Kim ដែលហក់ចាក់កញ្ចឹង ក លោក Lee កើតមានឡើង បន្ទាប់ពីប៉ូលិសទីក្រុង Busan កាលពីថ្ងៃពុធបានបញ្ជូនកម្លាំងមន្ត្រីចុះទៅឆែកឆេរផ្ទះ និងការិយាល័យភ្នាក់ងារអចលនទ្រព្យរបស់ជនដៃដល់រូបនេះនៅកណ្ដាលទីក្រុង Asan ហើយរកឃើញព័ស្តុតាង ក៏ដូចជាកំណត់ហេតុផ្ទាល់ខ្លួនរបស់ជនដៃដល់មួយចំនួន ។
ចំណែកលោក Lee បច្ចុប្បន្នត្រូវបានបញ្ជូនចេញពីបន្ទប់សង្គ្រោះបន្ទាន់ (ICU) ហើយ ខណៈស្ថានភាពរបួសរបស់អ្នកនយោបាយរូបនេះក៏កំពុងតែជាសះស្បើយក្នុងកម្រិតល្អប្រសើរផងដែរ បន្ទាប់ពីក្រុមគ្រូពេទ្យធ្វើការវះកាត់ និងដេរសរសៃបំពង់ ក អស់រយៈពេល ២ ម៉ោងកាលពីថ្ងៃព្រហស្បតិ៍ ។

ទោះយ៉ាងណា លោក Min Seung-kee ដែលជាគ្រូពេទ្យវះកាត់មេបក្សប្រឆាំងបានប្រាប់សន្និសីទសារព័ត៌មានមួយថា “ប៉ុន្តែលោក Lee ក៏ត្រូវនៅបន្តពិនិត្យតាមដានស្ថានភាពមុខរបួសរបស់លោកបន្ថែមផងដែរ ដោយសារតែក្ដីបារម្ភអំពីការឆ្លងមេរោគ ក៏ដូចជាការហូរឈាមច្រើនជាដើម ។ នេះគឺជាសំណាងរបស់លោក Lee ហើយដែលស្ថានភាពរបួសមិនប៉ះពាល់ទៅដល់អាយុជីវិត” ។
គួរបញ្ជាក់ថា លោក Lee Jae-myung មេដឹកនាំគណបក្សប្រជាធិបតេយ្យដែលបក្សប្រឆាំងដ៏ធំរបស់កូរ៉េខាងត្បូងត្រូវបានជនដៃដល់ដកកាំបិតហក់ទៅចាក់ចំកញ្ចឹង ក ខាងឆ្វេងបណ្ដាលឲ្យរបួសធ្ងន់ធ្ងរកាលពីវេលាម៉ោង ១០ និង ២៧ នាទីព្រឹកថ្ងៃទី២ ខែមករាកន្លងទៅ អំឡុងពេលដែលលោកកំពុងផ្ដល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន ក្រោយធ្វើដំណើរចុះទៅពិនិត្យមើលការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីលើកោះ Gadeok របស់ទីក្រុង Busan ខណៈជនដៃដល់ក៏ត្រូវបានប៉ូលិសចាប់ខ្លួនភ្លាមៗនៅនឹងកន្លែងផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


