ព័ត៌មានអន្ដរជាតិ
លោក Yoon ត្រូវកាត់ទោសឱ្យជាប់គុក ៣០ឆ្នាំថែមទៀត រឿងបញ្ជូនដ្រូនទៅកូរ៉េខាងជើង
អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការសម្រេចផ្ដន្ទាទោសដាក់ពន្ធនាគាររយៈពេល ៣០ឆ្នាំបន្ថែមទៀត នាថ្ងៃសុក្រ ទី១២ ខែមិថុនា ឆ្នាំ២០២៦ នេះ ជុំវិញការចោទប្រកាន់ពីបទបញ្ជូនដ្រូនយោធាឱ្យហោះចូលទឹកដីកូរ៉េខាងជើង ដើម្បីបង្កើតជាលេសក្នុងការប្រកាសច្បាប់អាជ្ញាសឹក ដែលបានបរាជ័យ កាលពីខែធ្នូ ឆ្នាំ២០២៤ កន្លងទៅ។

តាមការចុះផ្សាយរបស់ភ្នាក់ងារសារព័ត៌មាន Yonhap តុលាការក្រុងសេអ៊ូល បានរកឃើញថា លោក Yoon មានទោសពីបទរំលោភអំណាច និងជួយសត្រូវ ដោយតុលាការបញ្ជាក់ថា លោកបានឃុបឃិតគ្នា ក្នុងការបញ្ជូនដ្រូនលបចូលទឹកដីកូរ៉េខាងជើង កាលពីខែតុលា ឆ្នាំ២០២៤ តាំងពីដំបូងមកម្ល៉េះ។ យ៉ាងណាមិញ លោក Yoon បានបដិសេធរាល់ការចោទប្រកាន់ទាំងនេះ ខណៈក្រុមមេធាវីរបស់លោក បានការពារថា លោកមិនបានបញ្ជា ឬអនុម័តលើប្រតិបត្តិការដ្រូននោះទេ ហើយការបញ្ជូនដ្រូននោះទៀតសោត ក៏មិនពាក់ព័ន្ធនឹងការប្រកាសច្បាប់អាជ្ញាសឹកដែរ ពោលគឺគ្រាន់តែជាការឆ្លើយតបទៅនឹងសកម្មភាពរបស់កូរ៉េខាងជើង ដែលបានបង្ហោះប៉េងប៉ោងផ្ទុកសំរាមចូលមកដីកូរ៉េខាងត្បូង អស់ជាច្រើនខែតែប៉ុណ្ណោះ។
សាលក្រមថ្មីនេះ បានក្លាយជាទណ្ឌកម្មបន្ថែមទៅលើទោសទណ្ឌជាបន្តបន្ទាប់ ប្រឆាំងនឹងអតីតមេដឹកនាំអភិរក្សនិយមរូបនេះ ហើយការប្រកាសច្បាប់អាជ្ញាសឹករបស់លោកកាលពីពេលមុន បានរុញច្រានប្រទេសសេដ្ឋកិច្ចធំទីបួនរបស់អាស៊ី ឱ្យធ្លាក់ចូលទៅក្នុងវិបត្តិនយោបាយដ៏ជ្រៅបំផុតមិនធ្លាប់មាន ក្នុងរយៈពេលជាច្រើនទសវត្សរ៍។
គួររំលឹកផងដែរថា កាលពីខែកុម្ភៈកន្លងទៅ តុលាការកូរ៉េខាងត្បូង ក៏បានកាត់ទោសលោក Yoon ឱ្យជាប់ពន្ធនាគារមួយជីវិតរួចទៅហើយ ពីបទដឹកនាំការបះបោរពាក់ព័ន្ធនឹងការប៉ុនប៉ងដាក់ច្បាប់អាជ្ញាសឹកនេះឯង។
លោក Yoon Suk Yeol ត្រូវបានដកចេញពីតំណែងប្រធានាធិបតី កាលពីឆ្នាំមុន បន្ទាប់ពីតុលាការធម្មនុញ្ញ បានអនុម័តលើការចោទប្រកាន់ទម្លាក់លោក ដែលបង្កឱ្យមានការបោះឆ្នោតភ្លាមៗ ហើយត្រូវបានឈ្នះដោយប្រធានាធិបតីសេរីនិយមបច្ចុប្បន្ន គឺលោក Lee Jae Myung៕
ប្រែសម្រួល៖ ឈាង
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


