ព័ត៌មានអន្ដរជាតិ
វិមានប្រណិតតម្លៃ១៦លានដុល្លារ នៅអាមេរិក វិះនឹងបាក់ស្រុតចូលសមុទ្រ ដោយសារព្យុះស៊ីក្លូន
កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ ទីភ្នាក់ងារសារព័ត៌មានបរទេស Yahoo បានរាយការណ៍ពីករណីដ៏រន្ធត់មួយនៃវិមានដ៏ប្រណិតតម្លៃ ១៦លានដុល្លារ ដែលវិះនឹងរលំ ក្រោយការបាក់ដីបណ្តាលឲ្យដីខាងក្រោយធ្លាក់ចូលសមុទ្រ។
ការខូចខាតនេះកើតឡើង បន្ទាប់ពីរដ្ឋកាលីហ្វ័រញ៉ារងការវាយប្រហារពីរដងដោយព្យុះស៊ីក្លូនកាលពីចុងសប្តាហ៍មុន ដែលបាននាំមកនូវភ្លៀងធ្លាក់ខ្លាំង ខ្យល់បក់ ផ្ទាំងថ្ម ទឹកជំនន់ និងការខូចខាតជាច្រើនទៀតដល់តំបន់នៅទូទាំងរដ្ធ។

វិមានប្រណីតទាំងបីមានទីតាំងនៅ Dana Point រដ្ឋ California លើតំបន់ដែលមានកម្ពស់ ១៤៤ ហ្វីត (៤៤ ម៉ែត្រ) ពីលើនីវ៉ូទឹកសមុទ្រ វីដេអូឃ្លិបដ៏គួរឲ្យរន្ធត់មួយបង្ហាញពីលទ្ធផលនៃការបាក់ដីដ៏ធំមួយ។ ជាពិសេសទៀតសោះ វិមាននេះស្ថិតនៅលើដីដែលមិនស្ថិតស្ថេរ ហាក់ដូចជាវាហៀបនឹងធ្លាក់ចុះ ៤២ ម៉ែត្រទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិកនៅពេលណាមួយ។ វាបង្កើតការភ័យខ្លាចដោយសារឆ្នេរខាងក្រោមច្រាំងថ្មចោទពោរពេញដោយថ្ម ខ្សាច់ និងភក់ដែលបានកកកុញ។
Jan Cocchiara អ្នកស្រុក Dana Point បានផ្តល់បទសម្ភាសន៍ដល់ស្ថានីយ៍ទូរទស្សន៍ក្នុងស្រុកមួយថា “ខ្ញុំមានការព្រួយបារម្ភខ្លាំងណាស់ ប្រសិនបើខ្ញុំរស់នៅក្នុងផ្ទះមួយក្នុងចំណោមផ្ទះទាំងនោះ។ ខ្ញុំមិនដឹងថា នេះមកពីការអភិវឌ្ឍហួសហេតុ ធ្វើឲ្យដីភ្នំមានកម្លាំងថយចុះឬក៏អត់”។

ទោះយ៉ាងណាក៏ដោយ អាជ្ញាធរបញ្ជាក់ថា ផ្ទះនៅមាត់ច្រាំងថ្មចោទមានសុវត្ថិភាព ហើយមិនចាំបាច់ជម្លៀសចេញទេ។ ប៉ុន្តែមន្ត្រីក្រុង Dana Point បានបញ្ជាក់ថា ពួកគេបានចុះពិនិត្យផ្ទះហើយ មិនឃើញមានគ្រោះថ្នាក់អ្វីឡើយ។ ម្ចាស់ផ្ទះមួយខ្នង ដែលមិនបញ្ចេញឈ្មោះ បានប្រាប់ ABC News ថា ផ្ទះរបស់គាត់មានសុវត្ថិភាព ហើយអាជ្ញាធរមិនទាន់ចេញសេចក្តីជូនដំណឹងអំពីការជម្លៀសចេញនៅឡើយ។
សូមជម្រាបជូនថា ភ្លៀងធ្លាក់ខ្លាំងបានបង្កឲ្យមានការបាក់ដីភក់ និងបាក់ដីជាច្រើនកន្លែងក្នុងតំបន់។ នៅយប់ដដែលនោះ ផ្លូវនៅក្នុងសង្កាត់ Avenida នៃទីក្រុង Colombo ដែលមានចម្ងាយត្រឹមតែ ២០ គីឡូម៉ែត្រពីភាគខាងត្បូងនៃវិមានប្រណីតបានលិចលង់ ១.៥ ម៉ែត្រចូលទៅក្នុងភក់ និងកំទេចកំទី។ វាហូរចូលទៅក្នុងជ្រលងខាងក្រោមដែលមានជម្រៅយ៉ាងតិច ៤៥ ម៉ែត្រ។ មន្ត្រីពន្លត់អគ្គីភ័យនៅទីក្រុង Los Angeles បាននិយាយថា ការរអិលបាក់ដីបានបំផ្លាញផ្ទះពីរខ្នង ព្រមទាំងដាក់ផ្ទះ៧ខ្នងទៀត កំពុងប្រឈមនឹងហានិភ័យ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖គ្រូបង្រៀនអាមេរិកម្នាក់ ត្រូវបណ្តេញចេញពីការងារ ក្រោយលក់វីដេអូសិចលើវេបសាយ OnlyFans
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


