ព័ត៌មានអន្ដរជាតិ
កម្ទេចកម្ទីមីស៊ីលធ្លាក់នៅ អ៊ុយក្រែន អាចលាតត្រដាងបណ្ដាញទិញដូរខុសច្បាប់
យោងតាមទីភ្នាក់ងារព័ត៌មានចិន Xinhua បានចុះផ្សាយកាលពីពេលថ្មីៗនេះថា មីស៊ីលកូរ៉េខាងជើងដែលត្រូវបាញ់ផ្ដក់ដោយរុស្ស៊ីនៅប្រទេសអ៊ុយក្រែនមានផ្ទុកនូវសមាសធាតុមួយចំនួនធំ ពាក់ព័ន្ធទៅនឹងក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ទើបធ្វើឲ្យលំបាកក្នុងការអនុវត្តទណ្ឌកម្មប្រឆាំងនឹងទីក្រុងព្យុងយ៉ាង ប៉ុន្តែអាចជួយស្វែងរកបណ្តាញ ទិញដូរខុសច្បាប់ ។

លោក Anthony Ruggioro ដែលដឹកនាំកិច្ចខិតខំប្រឹងប្រែងដាក់ទណ្ឌកម្មកូរ៉េខាងជើងនៅក្នុងរដ្ឋបាលលោក Trump បាននិយាយថា កូរ៉េខាងជើង រុស្ស៊ី និងអ៊ីរ៉ង់ គឺជាអ្នកជំនាញក្នុងការរកមធ្យោបាយបញ្ចៀសការដាក់ទណ្ឌកម្មរបស់អង្គការសហប្រជាជាតិ និងសហរដ្ឋអាមេរិក តាមរយៈកិច្ចខិតខំប្រឹងប្រែងផ្សេងៗគ្នា ។
យោងតាមអង្គការស្រាវជ្រាវខាងអាវុធ (CAR) បានឲ្យដឹងថា អង្គការបានពិនិត្យឃើញសំណល់នៃមីស៊ីលផ្លោងរបស់កូរ៉េខាងជើងប្រើដោយរុស្ស៊ីប្រឆាំងនឹងកងកម្លាំងអ៊ុយក្រែននៅទីក្រុង Kharkov កាលពីថ្ងៃទី២ ខែមករា ។ CAR បាននិយាយថា ខ្លួនបានពិនិត្យមើលសមាសធាតុអេឡិចត្រូនិច រួមទាំងប្រព័ន្ធរុករករបស់មីស៊ីលបានរកឃើញថា មីស៊ីលមួយចំនួនត្រូវបានផលិត និងដាក់ស្លាកសញ្ញារបស់ក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក ។

ការរកឃើញនេះបង្ហាញថា ៧៥ ភាគរយនៃសមាសធាតុផ្សំមានជាប់ពាក់ព័ន្ធជាមួយក្រុមហ៊ុននៅសហរដ្ឋអាមេរិក, ១៦ ភាគរយក្រុមហ៊ុននៅអឺរ៉ុប និង ១១ ភាគរយក្រុមហ៊ុននៅអាស៊ី ខណៈលេខកូដកាលបរិច្ឆេទនៅលើគ្រឿងផ្សំបានបង្ហាញថា ជាង ៣ ភាគ ៤ ត្រូវបានផលិតនៅចន្លោះឆ្នាំ ២០២១ និង ២០២៣ ហើយការរកឃើញនេះអាចបញ្ចៀសការបង្វែរទិសដៅរបស់ពួកគេទៅកាន់ប្រទេសកូរ៉េខាងជើងផងដែរ ។
គួរបញ្ជាក់ថា រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនបានប្រើប្រាស់ការគ្រប់គ្រង ការនាំចេញ ការដាក់ទណ្ឌកម្ម និងសកម្មភាពអនុវត្តច្បាប់ ដើម្បីរារាំងប្រទេសកូរ៉េខាងជើង មិនឲ្យទទួលបានបច្ចេកវិទ្យាសម្រាប់កម្មវិធីអាវុធរបស់ខ្លួន និងដើម្បីការពារប្រទេសរុស្ស៊ីមិនឲ្យទទួលបានអាវុធបែបនេះពីកូរ៉េខាងជើងដូចគ្នា ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់


