ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន បញ្ជាក់ឫសគល់នៃមរណភាពមេបក្សប្រឆាំង រុស្ស៊ី
ប្រមុខចារកម្មយោធាអ៊ុយក្រែនលោក Kyrylo Budanov កាលពីថ្ងៃអាទិត្យកន្លងទៅបានចេញមកបញ្ជាក់ពីឫសគល់នៃមរណភាពរបស់លោក Alexei Navalny ដែលជាមេបក្សប្រឆាំងដ៏លេចធ្លោរបស់រុស្ស៊ី ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មានអ៊ុយក្រែន Pravda កាលពីថ្ងៃទី២៥ ខែកុម្ភៈកន្លងទៅ ។

លោក Budanov បានប្រាប់ចំៗថា លោក Navalny ដែលជាអ្នកហ៊ានរិះគន់មិនសំចៃមាត់ទៅលើលោកប្រធានាធិបតីរុស្ស៊ី Vladimir Putin បានស្លាប់បាត់បង់ជីវិតកាលពីថ្ងៃទី១៦ ខែកុម្ភៈ ដោយសារតែបញ្ហាកកឈាម ហើយលោកថែមទាំងទាត់ចោលចំពោះអ្នកដែលចេះតែស្មានថា មេបក្សប្រឆាំងវ័យ ៤៧ ឆ្នាំរូបនេះត្រូវបានសម្លាប់នៅក្នុងពន្ធនាគាររុស្ស៊ី ។
ប្រមុខចារកម្មយោធាអ៊ុយក្រែនរូបនេះបានបង្ហើបប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអាទិត្យថា “ខ្ញុំប្រហែលជាខកចិត្តនឹងអ្នកខ្លាំងមែនទែន Navalny! ប៉ុន្តែយើងដឹងត្រឹមថា គាត់បានស្លាប់បាត់បង់ជីវិត ដោយសារតែបញ្ហាកកឈាម ទោះបីជាវាមិនទាន់ពិត ១០០ ភាគរយក៏ដោយ ប៉ុន្តែខ្ញុំហ៊ានបញ្ជាក់បែបនេះ” ។
ពាក់ព័ន្ធនឹងបញ្ហានេះ មន្ត្រីរុស្ស៊ីតែងតែបញ្ជាក់ជាហូរហែមកហើយថា លោក Navalny បានទទួលមរណភាព ដោយសារតែលោកមានជំងឺប្រចាំកាយ ប៉ុន្តែលោកខាងលិចនៅតែមិនជឿទុកចិត្ត ហើយបណ្ដាប្រទេសទាំងនោះតែងតែដាក់បន្ទុកទៅលើលោក Putin ថាជាអ្នកទទួលខុសត្រូវចំពោះការស្លាប់បាត់បង់ជីវិតមេបក្សប្រឆាំងដ៏ល្បីល្បាញមួយនេះ ស្របពេលដែលមេដឹកនាំនៃក្រុមប្រទេស G7 ក៏បានអំពាវនាវឲ្យរដ្ឋាភិបាលរុស្ស៊ីបញ្ជាក់ពីដើមចមជុំវិញការស្លាប់របស់លោក Navalny ផងដែរ ។

យោងតាមសេចក្ដីរាយការណ៍ពីទីភ្នាក់ងារព័ត៌មាន AP បានឲ្យដឹងថា លោក Navalny បានស្លាប់ភ្លាមៗ ក្រោយបាត់បង់ស្មារតី ហើយដួលទៅនឹងដី ខណៈដែលលោកកំពុងតែដើរធម្មតា ។ ភ្លាមៗនោះក្រុមគ្រូពេទ្យក៏បានមកដល់កន្លែងកើតហេតុក្នុងបន្ទប់ឃុំឃាំងរបស់គាត់នៅតំបន់ Arctic Circle និងបញ្ជូនទៅកាន់មន្ទីរពេទ្យផងដែរ ប៉ុន្តែវាហួសពេលទៅហើយ ។
គួរបញ្ជាក់ថា លោក Navalny មានឈ្មោះបោះសំឡេង និងទទួលភាពល្បីល្បាញតាមរយៈការលាតត្រដាងការពិត និងនិយាយមិនសំចៃមាត់ប្រឆាំងនឹងអំពើពុករលួយនៅក្នុងជួររដ្ឋាភិបាលរបស់លោក Putin ។ នៅឆ្នាំ ២០២០ មេបក្សប្រឆាំងរូបនេះត្រូវបានគេបំពុល ហើយបានចាយពេលរាប់ខែដើម្បីព្យាបាលនៅក្នុងប្រទេសអាល្លឺម៉ង់ ខណៈនៅពេលត្រឡប់មកទឹកដីរុស្ស៊ីវិញ គាត់ត្រូវបានចាប់ខ្លួនភ្លាមៗពីបទចោទប្រកាន់ជាប់ទាក់ទិននឹងហេតុផលនយោបាយ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ ទូត រុស្ស៊ី ប្រចាំកម្ពុជាឆ្លើយ ៣ សំណួរចាក់ចំក្នុងខួប ២ ឆ្នាំភ្លើងសង្គ្រាមនៅ អ៊ុយក្រែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម១ សប្តាហ៍ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧
-
ព័ត៌មានជាតិ១ សប្តាហ៍ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៥ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoគម្រោងស្តារផ្លូវជាតិលេខ ៤ ប្រវែងជិត ២០០ គីឡូម៉ែត្រ ចាយថវិកាជាង ១០០ លានដុល្លារ សម្រេចបញ្ចប់ ១០០%


