ព័ត៌មានអន្ដរជាតិ
គ្រូពេទ្យ កូរ៉េខាងត្បូង រាប់ពាន់នាក់បន្តធ្វើបាតុកម្មខ្នាតធំនៅទីក្រុងសេអ៊ូល
គ្រូបពេទ្យកូរ៉េខាងត្បូងរាប់ពាន់នាក់បានធ្វើបាតុកម្មទ្រង់ទ្រាយធំក្នុងទីក្រុងសេអ៊ូលកាលពីថ្ងៃអាទិត្យដើម្បីតវ៉ាចំពោះផែនការរបស់រដ្ឋាភិបាលក្នុងការបង្កើនចំនួនគ្រូពេទ្យ និងចំនួនសិស្សចូលរៀននៅសាលាពេទ្យ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន CNN កាលពីថ្ងៃទី៣ ខែមីនា ។

ក្រុមគ្រូពេទ្យដែលជាសិក្ខាកាមប្រមាណ ៨,០០០ នាក់ក្នុងប្រទេសកូរ៉េខាងត្បូងបានចាប់ផ្តើមធ្វើបាតុកម្មតាំងពីថ្ងៃទី២១ ខែកុម្ភៈមកម្ល៉េះ ដោយដាក់ពាក្យលែងធ្វើការ ខណៈ ១ ពាន់នាក់ទៀតបានលាលែងពីការងារចាប់តាំងពីពេលនោះមក ។ ក្រុមគ្រូពេទ្យទាំងនោះបាននិយាយថា រដ្ឋាភិបាលត្រូវតែដោះស្រាយបញ្ហាប្រឈមជាច្រើនពាក់ព័ន្ធនឹងប្រព័ន្ធថែទាំសុខភាពជាជាងបន្ថែមចំនួនវេជ្ជបណ្ឌិត ជាពិសេសពួកគេទាំងនោះមានការខឹងសម្បារយ៉ាងខ្លាំងចំពោះលក្ខខណ្ឌការងារលំបាកៗ រួមទាំងប្រាក់ខែតិច ប៉ុន្តែម៉ោងធ្វើការច្រើន ។
ផែនការរបស់រដ្ឋាភិបាលដែលបានប្រកាសកាលពីខែកុម្ភៈនឹងបង្កើនចំនួនសិស្សចូលរៀននៅសាលាពេទ្យចំនួន ២,០០០ នាក់ដោយចាប់ផ្តើមនៅឆ្នាំសិក្សា ២០២៥ ដែលនឹងនាំឲ្យចំនួនសិស្សសរុបឈានដល់ ៥,០០០ នាក់ក្នុងមួយឆ្នាំ ។ យោងតាមរដ្ឋាភិបាលបានឲ្យដឹងថា គោលការណ៍នេះធ្វើឡើងក្នុងគោលបំណងដើម្បីបំពេញតម្រូវការថែទាំសុខភាពក្នុងប្រទេសដែលមានវ័យចំណាស់លឿនបំផុតមួយរបស់ពិភពលោក និងដើម្បីជំរុញលទ្ធភាពប្រើប្រាស់សេវាកម្មសុខភាពនៅក្នុងតំបន់ជនបទនៃប្រទេសនេះ ។

បូករួមនឹងបញ្ហាប្រឈម កូរ៉េខាងត្បូងក៏មានអត្រាកំណើតទាបបំផុតរបស់ពិភពលោក ដែលបាននិងកំពុងធ្លាក់ចុះជាបន្តបន្ទាប់ ចាប់តាំងពីឆ្នាំ ២០១៥ មក ។
គួរបញ្ជាក់ថា កាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍មុន រដ្ឋាភិបាលកូរ៉េខាងត្បូងបានចេញបញ្ជាឲ្យក្រុមគ្រូពេទ្យត្រឡប់ទៅធ្វើការវិញ ហើយបានព្រមានដក ឬព្យួរអាជ្ញាប័ណ្ណគ្រូពេទ្យដែលធ្វើបាតុកម្មទាំងនោះ ប្រសិនបើពួកគេមិនអនុវត្តតាម ។ ទោះបីជាមានកាលកំណត់ក៏ដោយ អ្នកតំណាងគ្រូពេទ្យកូរ៉េខាងត្បូងព្រមាននៅតែដើរធ្វើបាតុកម្ម និងបន្តជំរុញឲ្យរដ្ឋាភិបាលធ្វើតាមការទាមទាររបស់ពួកគេ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


