ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអចលទ្រព្យយក្ស ចិន និងស្ថាបនិករងការចោទប្រកាន់ពីបទក្លែងបន្លំប្រាក់ ៧៨ ពាន់លានដុល្លារ
ក្រុមហ៊ុនអចលនទ្រព្យយក្សរបស់ចិន Evergrande និងស្ថាបនិករបស់ខ្លួនគឺលោក Hui Ka Yan ត្រូវបានចោទប្រកាន់ពីបទក្លែងបន្លំប្រាក់ចំណូលចំនួន ៧៨ ពាន់លានដុល្លារ ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន BBC នៅថ្ងៃទី១៩ ខែមីនា ។

និយតករទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសចិនបានពិន័យអាជីវកម្មរបស់ក្រុមហ៊ុនអចលនទ្រព្យ Hengda ចំនួន ៥៨៣.៥ លានដុល្លារ ។ ចំណែកស្ថាបនិកក្រុមហ៊ុនលោក Hui ត្រូវបានពិន័យជាប្រាក់ចំនួន ៦.៥ លានដុល្លារ និងប្រឈមមុខការហាមឃាត់ពីទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសចិនអស់មួយជីវិតផងដែរ ។
កាលពីខែមករា ក្រុមហ៊ុន Evergrande ត្រូវបានតុលាការហុងកុងបង្គាប់ឲ្យរំលាយចោល ខណៈគណៈកម្មការនិយតកម្មមូលបត្រចិន (CSRC) បានដាក់ការស្តីបន្ទោសជាច្រើនទៅលើលោក Hui ដែលធ្លាប់ជាបុរសមានបំផុតរបស់ប្រទេសចិន ចំពោះការចោទប្រកាន់ថាបាន ក្លែងបន្លំលទ្ធផលប្រចាំឆ្នាំរបស់ក្រុមហ៊ុន Hengda ក្នុងឆ្នាំ ២០១៩ និង ២០២០ ។
ទន្ទឹមនោះ ការប្រកាសនេះធ្វើឡើងប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី CSRC បានប្តេជ្ញាថានឹងបង្ក្រាបការក្លែងបន្លំមូលបត្រ និងការពារអ្នកវិនិយោគខ្នាតតូចៗ ហើយចាប់តាំងពីពេលនោះក្រុមហ៊ុន Evergrande មានបំណុលជាង ៣០០ ពាន់លានដុល្លារ ។

ទន្ទឹមនោះ បញ្ហានៅក្នុងទីផ្សារអចលនទ្រព្យរបស់ប្រទេសចិនកំពុងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរស្រាប់ផង ខណៈដែលវិស័យនេះមានប្រហែលមួយភាគបីនៃប្រទេសដែលមានសេដ្ឋកិច្ចធំបំផុតទីពីររបស់ពិភពលោក ។ ឧស្សាហកម្មនេះបាននឹងកំពុងប្រឈមមុខនឹងការគាបសង្កត់ផ្នែកហិរញ្ញវត្ថុដ៏ធំ ចាប់តាំងពីឆ្នាំ ២០២១ នៅពេលដែលអាជ្ញាធរបានដាក់ចេញនូវវិធានការណ៍ដើម្បីទប់ស្កាត់ចំនួនអ្នកអភិវឌ្ឍន៍អចលនទ្រព្យធំៗ អាចខ្ចីប្រាក់បាន ហើយចាប់តាំងពីពេលនោះមក ក្រុមហ៊ុនអចលនទ្រព្យធំៗជាច្រើនបានជំពាក់បំណុលគេធ្ងន់ ក ។
គួរបញ្ជាក់ថា ការវិនិយោគអចលនទ្រព្យនៅប្រទេសចិនបានធ្លាក់ចុះ ៩ ភាគរយក្នុងខែមករា និងខែកុម្ភៈ បើប្រៀបធៀបនឹងឆ្នាំមុន ខណៈការសាងសង់ថ្មីក៏ចាប់ផ្តើមធ្លាក់ចុះ ៣០ ភាគរយផងដែរ ដែលជាការធ្លាក់ចុះដ៏អាក្រក់បំផុតក្នុងរយៈពេលជាងមួយមកឆ្នាំនេះ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


