ព័ត៌មានអន្ដរជាតិ
ចិន ប្រាប់ឲ្យប្រទេសអ្នកមាន ឈប់ស្តុកទុកវ៉ាក់សាំងកូវីដ
រដ្ឋមន្រ្តីក្រសួងការបរទេសចិនលោក Wang Yi បានចោទប្រកាន់ប្រទេសអភិវឌ្ឍន៍ថា បានស្តុកទុកវ៉ាក់សាំងការពារជំងឺកូវីដ១៩ក្នុងបរិមាណយ៉ាងច្រើន ដែលជាហេតុនាំឲ្យមានការផ្គត់ផ្គង់មិនគ្រប់គ្រាន់សម្រាប់ប្រទេសក្រីក្រ។
លោក Wang បានប្រាប់សន្និសីទរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ស្តីពីជំងឺកូវីដ១៩និងការទទួលវ៉ាក់សាំងកាលពីថ្ងៃពុធថា កិច្ចសហប្រតិបត្តិការប្រយុទ្ធជាមួយជំងឺរាតត្បាត មិនគួរជាល្បែងលែងសើចទេ ហើយចិនគ្មានចេតនាភូមិសាស្ត្រនយោបាយក្នុងការចែកចាយវ៉ាក់សាំងឡើយ។

ប្រទេសចិនបានផ្តល់ជំនួយវ៉ាក់សាំងដល់ប្រទេសចំនួន៥៣ ហើយនាំចេញនូវវ៉ាក់សាំងផលិតក្នុងស្រុករបស់ខ្លួនទៅកាន់ប្រទេសចំនួន២២។ លើសពីនេះទៀត ប្រទេសចិនបានផ្តល់វ៉ាក់សាំងកូវីដចំនួន១០លានដូសទៅឲ្យកម្មវិធី Covax របស់អង្គការសុខភាពពិភពលោក ដែលមានគោលបំណងផ្តល់សិទ្ធិទទួលបានវ៉ាក់សាំងស្មើភាពគ្នា.
លោក Wang និយាយថា “ប្រទេសចិន មិនបានស្វែងរកគោលដៅភូមិសាស្ត្រនយោបាយឬការកេងចំណេញផ្នែកសេដ្ឋកិច្ចអ្វីទេនៅក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិវ៉ាក់សាំងកូវីដរបស់ខ្លួន ហើយនឹងមិនភ្ជាប់លក្ខខណ្ឌនយោបាយទៅក្នុងនោះឡើយ”។

ប៉ុន្តែលោកបានរិះគន់ការកើនឡើងនៃវិសមភាពក្នុងការចែកចាយវ៉ាក់សាំង ហើយបានអំពាវនាវឲ្យពិភពលោកធ្វើការរួមគ្នាដើម្បីធានាថា វ៉ាក់សាំងអាចទៅដល់ប្រទេសកំពុងអភិវឌ្ឍន៍។
លោកបន្តថា “វ៉ាក់សាំងទាំងនោះ កំពុងចូលទៅក្នុងប្រទេសដែលមានប្រាក់ចំណូលខ្ពស់យ៉ាងឆាប់រហ័សនិងក្នុងបរិមាណដ៏ច្រើន ដោយបន្សល់ទុកតិចតួចប៉ុណ្ណោះសម្រាប់ប្រទេសក្រីក្រ។ បញ្ហានេះបាននាំឲ្យមានការបែងចែកអភ័យឯកសិទ្ធិ និងបង្កើនគម្លាតអភិវឌ្ឍរវាងប្រទេសអ្នកមាននិងប្រទេសក្រីក្រ”។

យើងគួរតែរួមគ្នាបដិសេធវ៉ាក់សាំងជាតិនិយម លើកកម្ពស់ការចែកចាយវ៉ាក់សាំងដោយស្មើភាពនិងសមធម៌ ហើយជាពិសេសធ្វើឲ្យពួកគេអាចចូលទៅដល់និងមានតម្លៃសមរម្យ សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍រួមទាំងប្រទេសដែលមានជម្លោះផងដែរ។
គួរបញ្ជាក់ថា មនុស្សជាង១០៩លាននាក់ បានឆ្លងវីរុសកូរ៉ូណាខណៈមនុស្សចំនួន២.៤លាននាក់បានស្លាប់៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ SCMP
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២១ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


