ព័ត៌មានអន្ដរជាតិ
អាមេរិកដំឡើងខ្ទង់ចំណាយលើខែលការពារមីស៊ីល «Golden Dome » ដល់១៨៥ប៊ីលានដុល្លារ
ខណៈពិភពលោកកំពុងមានភាពតានតឹងកាន់់តែខ្លាំងឡើងពីមួយថ្ងៃទៅមួយថ្ងៃ បណ្តាប្រទេសមហាអំណាចងាកមកពង្រឹងវិស័យការពារជាតិកាន់តែខ្លាំងជាងមុន ជាក់ស្តែងប្រទេសទាំងនោះ រួមមានកូរ៉េខាងជើង ចិន ជប៉ុន និងសហរដ្ឋអាមេរិកជាដើម។
នាយកកម្មវិធីមីស៊ីលសហរដ្ឋអាមេរិកកាលពីថ្ងៃអង្គារឱ្យដឹងថា តម្លៃសម្រាប់ខែលការពារមីស៊ីល «Golden Dome» បានកើនឡើងដល់ ១៨៥ ប៊ីលានដុល្លារ បន្ទាប់ពីបន្ថែម១០ប៊ីលានដុល្លារទៀត ដើម្បីពន្លឿនសមត្ថភាពសំខាន់ៗលើមូលដ្ឋានលំហអាកាសរបស់ប្រទេសនេះ។

ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ផ្សាយថ្ងៃទី១៨ខែមីនា បានរាយការណ៍ថា នាយកកម្មវិធី Golden Dome មានគម្រោងចង់ពង្រីកប្រព័ន្ធការពារមូលដ្ឋានផ្ទាល់ដី ដូចជាមីស៊ីលស្ទាក់ចាប់ ឧបករណ៍ចាប់សញ្ញា ប្រព័ន្ធបញ្ជានិងត្រួតពិនិត្យ ខណៈបន្ថែមធាតុផ្សំដែលមានមូលដ្ឋានលើលំហ ដែលមានន័យថា ការស្វែងរក តាមដាន និងទប់ទល់នឹងការគំរាមកំហែងដែលចូលមកពីគន្លងលំហអាកាស រួមបញ្ចូលបណ្តាញផ្កាយរណបទំនើបៗ និងអាវុធសម្រាប់ការពារផងដែរ។
មេបញ្ជាការកងទ័ពអវកាស ឧត្តមសេនីយ៍ Michael Guetlein ប្រាប់សន្និសីទកម្មវិធីការពារជាតិ McAleese នៅរដ្ឋ Virginia ថា៖ «ប្រធានកម្មវិធី Golden Dome ស្នើសុំឱ្យយើងបង្កើនល្បឿនសមត្ថភាពអវកាសមួយចំនួន» ។
លោកក៏បានកំណត់អត្តសញ្ញាណកម្មវិធីចំនួនបីដែលនឹងទទួលបានអត្ថប្រយោជន៍ រួមមានគំនិតផ្តួចផ្តើមតាមដានមីស៊ីលកម្រិតខ្ពស់ បណ្តាញទិន្នន័យអវកាស និងឧបករណ៍ចាប់សញ្ញាអវកាសតាមដានល្បឿនលឿនជាងសំឡេងនិងមីស៊ីលផ្លោងបាលីស្ទិក ឬហៅថា HBTSS។
ឧបករណ៍បច្ចេកវិទ្យា «HBTSS » គឺជាប្រព័ន្ធឧបករណ៍ចាប់សញ្ញាមានមូលដ្ឋានលើអវកាស ត្រូវបានរចនាឡើងដើម្បីស្វែងរក និងតាមដានការគំរាមកំហែងរបស់មីស៊ីលល្បឿនលឿនជាងសំឡេង និងមីស៊ីលបាលីស្ទិក។
ការដាក់បញ្ចូល HBTSS ក្នុងកម្មវិធីបង្កើនល្បឿន វាបង្ហាញពីភាពបន្ទាន់របស់មន្ទីរបញ្ចកោណប្រើប្រាស់សមត្ថភាពតាមដានពីលើអាកាសជាបន្តបន្ទាប់ ខណៈមានសត្រូវខ្លះកំពុងពង្រីកឃ្លាំងអាវុធល្បឿនលឿនជាងសំឡេងច្រើនជាងមុន។
គួរឱ្យដឹងថាទឹកប្រាក់ចំនួន១៨៥ប៊ីលានគ្រាន់តែគ្របដណ្តប់លើគោលបំណងនៃស្ថាបត្យកម្មប្រព័ន្ធការពារនេះប៉ុណ្ណោះ ចំណែកប្រព័ន្ធសមត្ថភាពពេញលេញនឹងត្រូវរាយការណ៍ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ។
លោក Guetlein ហៅប្រព័ន្ធបញ្ជានិងត្រួតពិនិត្យ Golden Dome ថា៖ «ជាប្រពន្ធ័ដែលមានលក្ខណៈពិសេសតែមួយគត់»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoសារព័ត៌មានអាមេរិក CBS ចុះផ្សាយពីរបៀបដែល បណ្តាញចោរមានមូលដ្ឋាននៅថៃ Latchford លួចវត្ថុបុរាណខ្មែរ លក់ទៅឲ្យសារមន្ទីរអន្តរជាតិ និង មហាសេដ្ឋី


