Connect with us

ព័ត៌មានអន្ដរជាតិ

មីយ៉ាន់ម៉ា ធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំ

បានផុស

នៅ

យោធាមីយ៉ាន់ម៉ានៅថ្ងៃពុធនេះបានធ្វើព្យុហយាត្រាទ្រង់ទ្រាយធំមួយក្នុងរដ្ឋធានីណៃពិដោដើម្បីរំឭកដល់ការចាប់ផ្តើមនៃចលនាតស៊ូប្រឆាំងនឹងវត្តមានរបស់យោធាជប៉ុនក្នុងឆ្នាំ ១៩៤៥ ។ នេះបើយោងតាមការចេញផ្សាយរបស់សារពត៌មាន NHK នៅថ្ងៃទី២៧ ខែមីនា ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ព្យុហយាត្រាទ្រង់ទ្រាយធំនេះត្រូវបានយោធាហៅថាជា ទិវាកងកម្លាំងប្រដាប់អាវុធនៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយក៏មានការឈប់សម្រាកនៅទូទាំងប្រទេសផងដែរ ខណៈមេដឹកនាំប្រទេសលោក Min Aung Hlaing ដែល​បាន​ដណ្តើម​អំណាច​ក្នុង​រដ្ឋប្រហារយោធា​កាល​ពី ៣ ​ឆ្នាំ​មុនបាន​ចុះពិនិត្យផ្ទាល់​នៃការត្រួតពល ​រួម​ទាំង​ការ​ហោះហើរ​នៃ​យន្តហោះ​ចម្បាំង និង​ការ​ហែ​ក្បួន​របស់​ទាហានផងដែរ ។

យោងតាមការវិភាគនាពេលថ្មីៗនេះពីវិទ្យាស្ថានសន្តិភាពសហរដ្ឋអាមេរិកបានឲ្យដឹងថា យោធាមីយ៉ាន់ម៉ាបានបាត់បង់កម្លាំងទ័ពប្រហែល ២០,០០០ នាក់ បើធៀបនឹងមុនរដ្ឋប្រហារ ។ ចាប់តាំងពីឆ្នាំមុនមក ការវាយប្រហារដ៏ធំរវាងកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ និងក្រុមប្រដាប់អាវុធជនជាតិភាគតិចបានបង្កឲ្យមានការខាតបង់យ៉ាងធ្ងន់ធ្ងរលើកងទ័ពរបស់យោធា ហើយបានបង្ខំឲ្យទាហានជាច្រើនទម្លាក់អាវុធ និងលើកទង់ ស សុំចុះចាញ់ ។

គួរបញ្ជាក់ថា ដើម្បី​បង្កើន​កម្លាំងទ័ពរបស់ខ្លួនឡើងវិញ រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាបាន​ប្រកាសកាលពីខែ​កុម្ភៈ​ឲ្យប្រជាពលរដ្ឋត្រូវមានកាតព្វកិច្ចបម្រើទ័ព ខណៈការសម្រេចចិត្តនេះបានជំរុញឲ្យយុវជនជាច្រើនភៀសខ្លួនទៅកាន់ប្រទេសថៃ ឬចូលរួមជាមួយកងកម្លាំងគាំទ្រលទ្ធិប្រជាធិបតេយ្យ ដែលបង្កឲ្យភាពវឹកវរនៅក្នុងប្រទេសកាន់តែធ្ងន់ធ្ងរបន្ថែមទៀត ៕

អត្ថបទ ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៦ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម