ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី៖ ត្រឹមមួយខែមីនា រុស្ស៊ី ទម្លាក់គ្រាប់បែកជាង ៣ ០០០គ្រាប់ លើអ៊ុយក្រែន
តាមការចុះផ្សាយរបស់ Reuters នៅថ្ងៃពុធទី៣ខែមេសា ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី និយាយថា ប្រទេសរុស្ស៊ីបានទម្លាក់គ្រាប់បែក ជាង៣ ០០០គ្រាប់ បញ្ជូនដ្រូនមកវាយប្រហារចំនួន៦០០គ្រឿង និងបាញ់មីស៊ីល៤០០គ្រាប់ វាយប្រហារប្រទេសអ៊ុយក្រែន ត្រឹមមួយខែមីនា។

លោក ហ្សេលេនស្គី និយាយថា ក្នុងរយៈពេលពីរសប្តាហ៍ចុងក្រោយនេះ រុស្ស៊ីបានបង្កើនយុទ្ធនាការវាយប្រហារតាមអាកាសរយៈចម្ងាយឆ្ងាយរបស់ខ្លួន មកលើហេដ្ឋារចនាសម្ព័ន្ធថាមពលអ៊ុយក្រែន ដោយបន្ថែមទម្ងន់លើការខូចខាតដែលបង្កឡើងដោយទីក្រុងមូស្គូរួចទៅហើយ ក្នុងការវាយលុកទ្រង់ទ្រាយធំអាយុកាល២៥ខែ។
មិនត្រឹមប៉ុណ្ណឹង រុស្ស៊ីក៏បង្កើនការទម្លាក់គ្រាប់បែកលើតំបន់ជួរមុខផងដែរ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។

ការអះអាងរបស់លោក ហ្សេលេនស្គី ធ្វើឡើងស្របពេលដែល រដ្ឋមន្ត្រីការពារជាតិរុស្ស៊ីលោក Sergey Shoigu បញ្ជាក់ថា អ៊ុយក្រែន ស្លាប់ទាហានជាង ៨០ ០០០នាក់ ចាប់តាំងពីដើមឆ្នាំនេះមក។
លើសពីនេះ គ្រឿងសឹកជាង ១៤ ០០០ ក៏ត្រូវបានបំផ្លាញដោយកងកម្លាំងរុស្ស៊ីផងដែរ ចាប់តាំងពីខែមករា ដោយក្នុងនោះរួមមានរថក្រោះ ១ ២០០ គ្រឿង និងរថពាសដែកប្រយុទ្ធផ្សេងទៀត ហើយទីក្រុងមូស្គូ ថែមវាយយកបានផ្ទៃដីប្រមាណ ៤០៣ គីឡូម៉ែត្រការ៉េទៀតផង។

រម្លឹកទៅកាលពីខែមុន ក្រសួងការពារជាតិរុស្ស៊ីបានរាយការណ៍ថា អ៊ុយក្រែន ត្រូវបាត់បង់ទាហានសរុប ៤៤៤ ០០០នាក់ ចាប់តាំងពីការផ្ទុះឡើងនៃជម្លោះនៅខែកុម្ភៈឆ្នាំ២០២២ ហើយក្នុងនោះបូករួមទាំងទាហាន ១៦៦ ០០០នាក់ ដែលក្ស័យជីវិតក្នុងអំឡុងពេលនៃ ការវាយលុកបរាជ័យនៅរដូវក្តៅឆ្នាំមុនផងដែរ។
ទោះបីជាយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែន បដិសេធថា ទាហានរបស់ខ្លួនត្រឹម ៣១ ០០០នាក់ប៉ុណ្ណោះ ដែលបានពលីចាប់តាំងពីជម្លោះផ្ទុះឡើង៕
អត្ថបទ៖ សុខ សុវណ្ណ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម៧ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


