ព័ត៌មានអន្ដរជាតិ
៦០ឆ្នាំខាងមុខ ថៃ ក្តៅរឹតខ្លាំង សីតុណ្ហភាព នឹងហក់ឡើងដល់ ៥០អង្សាសេ
ពីមួយឆ្នាំទៅមួយឆ្នាំ កម្តៅនៅប្រទេសថៃ មានការកើនឡើងជាលំដាប់ គ្មានថមថយសោះហើយ៦០ឆ្នាំខាងមុខ ប្រទេសនេះនឹងជួបប្រទះសីតុណ្ហភាពឈានដល់៥០អង្សាសេឯណោះ។ នេះបើតាមការព្រមានរបស់អ្នកជំនាញ Seree Supratid នាយកមជ្ឈមណ្ឌលបម្រែបម្រួលអាកាសធាតុនិងគ្រោះមហន្តរាយនៃសាកលវិទ្យាល័យ Rangsit។

តាមការចុះផ្សាយរបស់ Bangkok Post កាលពីថ្ងៃពុធទី៣ខែមេសា លោក Seree បានបង្ហោះនៅលើទំព័រ Facebook របស់ខ្លួនដោយអះអាងថា កម្តៅនឹងឡើងដល់ចំណុចកំពូលនៅថ្ងៃចន្ទខាងមុខ ហើយនឹងធ្លាក់ចុះវិញបន្តិចក្រោយចប់ពិធីបុណ្យសង្ក្រាន្តឆ្នាំថ្មី បានមួយសប្តាហ៍។
ការព្យាកររបស់គាត់ គឺផ្អែកលើបញ្ហាដែលមេដឹកនាំពិភពលោក មិនអាចធ្វើតាមសន្យា ក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៦ ទោះកាលនោះ ពួកគេប្តេជ្ញារក្សាការកើនឡើងនៃសីតុណ្ហភាពជាមធ្យមរបស់ពិភពលោក ឲ្យស្ថិតនៅខាងក្រោម ២អង្សាសេ លើសកម្រិតមុនឧស្សាហកម្មក៏ដោយ។

កិច្ចព្រមព្រៀងនេះ មានគោលបំណងកំណត់ការបំភាយឧស្ម័នផ្ទះកញ្ចក់ ដែលបណ្តាលឲ្យមានការឡើងកម្តៅផែនដី ឈានដល់បង្កជាបាតុភូតអាកាសធាតុធ្ងន់ធ្ងរដូចជា El Nino និង La Nina ចន្លោះឆ្នាំ ២០៥០ ដល់ឆ្នាំ ២១០០។
តាមការបញ្ជាក់ពីលោក Seree, ខេត្តមួយរបស់ថៃ ដែលនឹងជួបប្រទះសីតុណ្ហភាពហក់ឡើងខ្ពស់ជាងគេបំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ គឺ Sukhothai ហើយខេត្តជាបន្តបន្ទាប់មានដូចជា Phichit, Chai Nat, Nakhon Sawan, Maha Sarakham និង Khon Kaen។

អ្វីដែលគេព្រួយបារម្ភរួចទៅហើយនោះគឺថា កាលពីខែមុន ប្រទេសថៃ ត្រូវរងគ្រោះដោយអាកាសធាតុក្តៅបំផុត មិនធ្លាប់ជួបប្រទះសោះ ក្នុងប្រវត្តិសាស្រ្តរយៈពេល៧៣ឆ្នាំ។
នាយកដ្ឋានឧតុនិយមថៃ (TMD) បានឲ្យដឹងថា ខេត្ត Mae Hong Son, Uttaradit, Sukhothai, Tak និង Udon Thani គឺជាខេត្តក្តៅបំផុតចំនួន៥ក្នុងឆ្នាំ២០២៤ ពោលគឺសីតុណ្ហភាពនឹងឡើងដល់ ៤៤អង្សាសេឬខ្ពស់ជាងនេះទៅទៀត។
គ្មានអ្វីត្រូវឆ្ងល់ឡើយ អាកាសធាតុដ៏ក្ដៅគគុកនៅឆ្នាំនេះ គឺបណ្តាលមកពីឥទ្ធិពល El Nino ដែលកំពុងវាយប្រហារពាសពេញពិភពលោក ដោយបង្កឲ្យមានគ្រោះរាំងស្ងួត ភ្លៀងធ្លាក់ខ្លាំង និងសីតុណ្ហភាពហក់ឡើងខ្ពស់ក្នុងកំណត់ត្រាថ្មីៗ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ថៃ ក្តៅសឹងឆេះ ខណៈសីតុណ្ហភាព ហក់ឡើងខ្ពស់បំផុត ក្នុងប្រវត្តិសាស្រ្ត ៧៣ឆ្នាំ
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


