ព័ត៌មានអន្ដរជាតិ
នាយករដ្ឋមន្ត្រីអ៉ីស្រាអែល Netanyahu ប្តេជ្ញាពីជ័យជម្នះ ក្រោយអ៉ីរ៉ង់វាយប្រហារ
នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នៅថ្ងៃអាទិត្យនេះបានប្តេជ្ញាពីប្រទេសរបស់លោកនឹងទទួលបានជោគជ័យ បន្ទាប់ពីទាហានបាននិយាយពីការបាញ់ទម្លាក់យន្តហោះគ្មានមនុស្សជិះ និងមីស៊ីលជាង៣០០គ្រាប់ដែលប្រទេសអ៉ីរ៉ង់បានបាញ់ក្នុងការវាយប្រហារសងសឹកជំរុញឲ្យមានការភ័យខ្លាចពីជម្លោះកាន់តែសាយភាយនៅមជ្ឈិមបូព៌ា។

ការវាយប្រហារសងសឹករបស់រដ្ឋាភិបាលទីក្រុងតេអេរ៉ង់កាលពីយប់ថ្ងៃសៅរ៍ (ទី១៣ ខែមេសា) បានកើតឡើង បន្ទាប់ពីការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលទៅលើស្ថានទូតអ៉ីរ៉ង់នៅទីក្រុង Damascus កាលពីថ្ងៃទី១ ខែមេសា បានសម្លាប់ឆ្មាំការពារបដិវត្តន៍៧នាក់។
ប្រទេសអ៉ីរ៉ង់បានពឹងផ្អែកទៅលើតំណាងរបស់ខ្លួនទូទាំងតំបន់ដើម្បីធ្វើការវាយប្រហារអ៉ីស្រាអែល ដែលជាការបង្ហាញពីការគាំទ្ររបស់ខ្លួនដល់ក្រុមសកម្មប្រយុទ្ធ ហាម៉ាស់ នៅក្នុងសង្គ្រាមហ្គាហ្សាជាមួយអ៉ីស្រាអែល ហើយក៏គ្មានសញ្ញាណាមួយពីភាពធូរស្រាលឡើយ ទោះបីជាមានកិច្ចខិតខំប្រឹងប្រែងសម្របសម្រួលយ៉ាងណាក៏ដោយ។
«យើងស្ទាក់ចាប់ យើងវាយបក រួមដៃគ្នា យើងនឹងទទួលបានជ័យជម្នះ»។ លោក Netanyahu បានសរសេរមនៅលើ X។

ទាហានអ៉ីស្រាអែលបាននិយាយថា កម្លាំងប្រដាប់អាវុធរបស់ខ្លួនបានបាញ់ទម្លាក់ជាង៩០%នៃយន្តហោះគ្មានមនុស្សជិះ និងមីស៊ីលរបស់អ៉ីរ៉ង់ ហើយបានកំពុងពិភាក្សាគ្នាពីជម្រើសបន្ទាប់ទៀត។
ការវាយប្រហារនេះបានជំរុញឲ្យមានការព្រួយបារម្ភយ៉ាងខ្លាំងពីការរីកសាយភាយនៅក្នុងតំបន់ ស្របពេលសហរដ្ឋអាមេរិកបានសន្យាគាំទ្រអ៉ីស្រាអែល។ សង្គ្រាមនៅតំបន់ហ្គាហ្សាដែលអ៉ីស្រាអែលបានចូលឈ្លានពាន បន្ទាប់ពីក្រុមហាម៉ាស់បានវាយប្រហារមួយគាំទ្រដោយអ៉ីរ៉ង់កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំមុន៕

ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ arabnews
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៥ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៣ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ១ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៣ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


