ព័ត៌មានអន្ដរជាតិ
Tesla ប្រកាសប្រមូលរថយន្តអគ្គិសនីសេរ៊ីឆ្នាំ ២០២៤ ចូលរោងចក្រវិញ ដោយសារបញ្ហាឈ្នាន់ហ្គែរ
ក្រុមហ៊ុន Tesla ប្រកាសបញ្ជាឲ្យប្រមូលរថយន្តអគ្គិសនី Cybertruck ជិត ៤,០០០ គ្រឿងមកវិញ ដោយសារឈ្នាន់ហ្គែរជាប់គាំង ពេលជាន់ចុះក្រោម ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNN កាលពីថ្ងៃទី២១ ខែមេសាកន្លងទៅ ។

ការប្រកាសប្រមូលមកវិញរបស់ក្រុមហ៊ុន Tesla បានប៉ះពាល់ទៅដល់រថយន្តអគ្គិសនី Cybertruck ម៉ូដែលឆ្នាំ ២០២៤ ទាំងអស់ដែលផលិតពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ដល់ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ ចំនួន ៣,៨៧៨ គ្រឿង ។
យោងតាមឯកសារពីរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវជាតិបាននិយាយថា បច្ចុប្បន្នឈ្នាន់ហ្គែររបស់រថយន្តអគ្គិសនី Cybertruck កំពុងមានបញ្ហាជាប់គាំង ខណៈនិយតករសុវត្ថិភាព (NHTSA) ក៏បានលើកឡើងដែរថា កម្មករដែលដំឡើងរថយន្តនៅរោងចក្រ Tesla ក្បែរទីក្រុង Austin រដ្ឋតិចសាស់បានប្រើប្រេងរំអិលមិនត្រឹមត្រូវក្នុងការដំឡើងបន្ទះនៅលើឈ្នាន់ហ្គែ ។
គួរបញ្ជាក់ថា NHTSA បានទាក់ទងទៅ Tesla ដើម្បីស្នើសុំព័ត៌មានបន្ថែមអំពីបញ្ហានេះ ប៉ុន្ថែ Telsa មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ ខណៈនៅក្នុងខែនេះក្រុមហ៊ុនបានបញ្ឈប់កម្លាំងការងារទូទាំងពិភពលោកប្រហែល ១០ ភាគរយ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


