ព័ត៌មានអន្ដរជាតិ
ការលក់រថយន្ត Tesla នៅអឺរ៉ុប បន្តធ្លាក់ចុះខ្លាំងជាង ៤០% ខែមុន
ការលក់រថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla នៅទូទាំងអឺរ៉ុប បានបន្តធ្លាក់ចុះជាគំហុក ទោះបីជាតម្រូវការរថយន្តអគ្គិសនីក្នុងតំបន់កើនឡើងក៏ដោយ។ នេះបើតាមការចុះផ្សាយរបស់កាសែត The Guardian។

ទិន្នន័យចុងក្រោយពីសមាគមក្រុមហ៊ុនផលិតរថយន្តអឺរ៉ុប (ACEA) បានបង្ហាញថា Tesla បានលក់រថយន្តចំនួន ៨ ៧២៩ គ្រឿង នៅទូទាំងសហភាពអឺរ៉ុប (EU) កាលពីខែឧសភា ដោយធ្លាក់ចុះពី ១៤ ៦៨២ គ្រឿង នៅខែឧសភា។ នោះគឺជាការធ្លាក់ចុះ ៤០,៥ ភាគរយ ដោយកាត់បន្ថយចំណែកទីផ្សារនៅអឺរ៉ុបរបស់ Tesla មកនៅត្រឹម ០,៩ ភាគរយ ពីប្រមាណ ១,៦ ភាគរយ កាលពីឆ្នាំមុន។
ចំណែកឯការលក់របស់ក្រុមហ៊ុនដដែលនៅទូទាំងអឺរុប ដែលរួមមាន EU, EFTA (សមាគមពាណិជ្ជកម្មសេរីអឺរ៉ុប), និងចក្រភពអង់គ្លេស បានធ្លាក់ចុះប្រមាណ ២៧,៩ ភាគរយ នៅខែឧសភា មកត្រឹម ១៣ ៨៦៣ គ្រឿង ដែលធ្វើឱ្យចំណែកទីផ្សារធ្លាក់ចុះមកត្រឹម ១,២ ភាគរយ ធៀបនឹង ១,៨ ភាគរយ នៅខែឧសភា ឆ្នាំមុន។

តាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ វាគឺជាការធ្លាក់ចុះការលក់ប្រចាំខែរបស់ Tesla ជាលើកទី ៥ ខណៈការលក់រថយន្តអគ្គិសនីនៅ EU ទាំងមូល បានកើនឡើង ២៥ ភាគរយ នៅខែឧសភា ដល់ ១៤២ ៧៧៦ គ្រឿង ធៀបនឹង ១១៤ ២៣១ គ្រឿង ក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំំមុន។
គួរបញ្ជាក់ថា ការលក់រថយន្ត Tesla បានធ្លាក់ចុះរាប់តាំងពីដើមឆ្នាំនៅតាមតំបន់ជាច្រើនទូទាំងពិភពលោក រួមទាំងអឺរ៉ុប និងចិន ដែលគេគូសភ្ជាប់ទៅនឹងកត្តាច្រើនយ៉ាង រួមទាំងការជាប់ពាក់ព័ន្ធនឹងនយោបាយរបស់លោក អេឡុន ម៉ាសក៍ ដែលជានាយកប្រតិបត្តិរបស់ Tesla ដែលបង្កការស្អប់ពីអតិថិជន កង្វះម៉ូដែលរថយន្តថ្មីៗ និងការប្រកួតប្រជែងកាន់តែខ្លាំងឡើងៗ ជាពិសេសពីក្រុមហ៊ុនចិន BYD និង SAIC Motor៕
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ១៩ ម៉ោង agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤


