ព័ត៌មានអន្ដរជាតិ
ការរថយន្ត Tesla បន្តធ្លាក់ចុះជាគំហុកនៅខែមេសា តាមបណ្ដាទីផ្សារអឺរ៉ុបសំខាន់ៗ
ការរថយន្តរបស់ក្រុមហ៊ុនផលិតរថយន្តអគ្គិសនី Tesla បានបន្តធ្លាក់ចុះជាគំហុកនៅខែមេសា តាមបណ្ដាប្រទេសទីផ្សារសំខាន់ៗក្នុងទ្វីបអឺរ៉ុប ដោយប្រជាជនអឺរ៉ុបបន្តធ្វើពហិការប្រឆាំងម៉ាកយីហោរបស់លោក អេឡុន ម៉ាសក៍ ខណៈបង្កើនការទិញរថយន្តអគ្គិសនីចិន។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

ការលក់រថយន្តថ្មីរបស់ Tesla ក្នុងខែមេសា បានធ្លាក់ចុះ ៨០,៧ ភាគរយ នៅក្នុងប្រទេសស៊ុយអែត ៦៧,២ ភាគរយ នៅប្រទេសដាណឺម៉ាក និង ៥៩,៤ ភាគរយ នៅប្រទេសបារាំង ដែលសុទ្ធសឹងតែជាការធ្លាក់ចុះដុនដាបក្នុងរយៈពេល ៤ ខែជាប់ៗគ្នា។
កាលពីខែមីនា ការលក់នៅអឺរ៉ុបទាំងមូលរបស់ Tesla បានធ្លាក់ចុះ ២៨,២ ភាគរយ ដោយសារការប្រឈមមុខនឹងបញ្ហាជាច្រើននៅក្នុងទ្វីបនេះ។ ឥរិយាបថនយោបាយគាំទ្រពួកស្ដាំនិយមរបស់លោក ម៉ាសក៍ ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Tesla និងការជាប់ពាក់ព័ន្ធនឹងនយោបាយអាមេរិករបស់លោក បានបង្កការរិះគន់យ៉ាងចាស់ដៃ រហូតដល់បង្កការធ្វើពហិការម៉ាកយីហោ Tesla ពីក្រុមអ្នកប្រើប្រាស់។
ជាមួយគ្នានោះ Tesla ក៏កំពុងប្រឈមមុខនឹងការប្រកួតប្រជែងពីគូប្រជែងក្រុមហ៊ុនផលិតរថយន្តនៅអឺរ៉ុបស្រាប់ ក៏ដូចជាក្រុមហ៊ុនផលិតរថយន្តចិន ដែលកំពុងមានកំណើននៃការលក់រថយន្តគួរឱ្យកត់សម្គាល់នៅអឺរ៉ុប៕

-
សន្តិសុខសង្គម២១ ម៉ោង ago
ស្គាល់អត្តសញ្ញាណអ្នកបើកបររថយន្តបង្កគ្រោះថ្នាក់ស្លាប់មនុស្ស ៤ នាក់ នៅស្រុកស្នួល
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បន្ថែមពីថវិកា៧០លានរៀល កុមារី ស៊ុន ស្រីតី ទទួលបានផ្ទះ ដីទំហំជាងកន្លះហិកតា ដែលដាំស្វាយរួចរាល់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ព័ត៌មានបឋម ៖ បាក់ស្រុតផ្លូវអមមាត់ប្រឡាយលូស្ទឹងមានជ័យធ្លាក់កង់បីឥណ្ឌា ១ គ្រឿង ក្រោយភ្លៀងមួយមេ
-
សន្តិសុខសង្គម២៤ ម៉ោង ago
ថៃបិទច្រកអានសេះ ដោយមិនជូនដំណឹងប្រាប់មុន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មិនដល់២៤ម៉ោងផង រន្ទះបាញ់ជាង ២៣ ០០០លើក វាយប្រហារភាគខាងជើងប្រទេស វៀតណាម
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
បាតុករថៃចេញតវ៉ា ខណៈគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃជួបប្រជុំនៅបាងកក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី៖ មីស៊ីលដែលរុស្ស៊ីប្រើបាញ់ស្រោចលើក្រុងកៀវ គឺជារបស់កូរ៉េខាងជើង
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ ago
ក្រុមហ៊ុន វឌ្ឍនៈ ហ៊ានចេញមុខប្រកាសគាំទ្រ “ចំណាត់ការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ផ្អាកការផ្តល់រង្វាន់តាមរយៈក្រវិលកំប៉ុងស្រាបៀរនិងគម្របភេសជ្ជៈ”