Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី-ចិន ចាប់ដៃគ្នាបង្កើនកិច្ចសហប្រតិបត្តិការយោធាប្រឆាំង អាមេរិក

បានផុស

នៅ

រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និងចិនបានបង្ហាញពីការប្រកៀកស្មាគ្នាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការយោធាឲ្យខ្លាំងក្លាថែមមួយកម្រិតទៀតដើម្បីទប់ទល់ ក៏ដូចជាប្រឆាំងស្ថានការណ៍នៅអឺរ៉ុប និងបងធំសហរដ្ឋអាមេរិកដែលកំពុងឈ្មុសឈ្មុលជួយអ៊ុយក្រែន ។ នេះបើយោងតាមកសេចក្ដីរាយការណ៍ដោយទូរទស្សន៍ជាតិជប៉ុន NHK កាលពីថ្ងៃទី២៧ ខែមេសាកន្លងទៅ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការប្រកាសនេះកើតមានឡើងនៅខាងក្រៅកិច្ចប្រជុំសន្តិសុខក្នុងតំបន់នៃអង្គការសហប្រតិបត្តិការសៀងហៃរវាងលោក Sergei Shoigu រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី និងលោក Dong Jun រដ្ឋមន្ត្រីការពារជាតិចិនក្នុងរដ្ឋធានី Astana ប្រទេសកាហ្សាក់ស្ថាន ។

ថ្លែងក្នុងកិច្ចប្រជុំនោះ លោក Shoigu លើកឡើងថា “ជាទូទៅរដ្ឋាភិបាលទីក្រុងមូស្គូ និងទីក្រុងប៉េកាំងបានព្រមព្រៀងគ្នាលើបញ្ហាសណ្តាប់ធ្នាប់ពិភពលោកបច្ចុប្បន្ន និងសង្កត់ធ្ងន់លើបញ្ហាអន្តរជាតិ” ខណៈលោក Dong វិញបញ្ជាក់ថា វាពិតជាមានសារៈសំខាន់ខ្លាំងណាស់ដែលទំនាក់ទំនងរវាងកងកម្លាំងប្រដាប់អាវុធទាំងពីររក្សាបាននូវភាពស្វាហាប់នៅក្នុងបរិយាកាសអន្តរជាតិដែលកំពុងមានការប្រែប្រួល ។

ស្របពេលជាមួយគ្នានេះ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក Dmitry Peskov ក៏បាននិយាយយ៉ាងដូច្នេះផងដែរថា រុស្ស៊ី និងចិនកំពុងជួបប្រទះសម្ពាធពីសំណាក់លោកខាងលិច ជាពិសេសពាក់ព័ន្ធនឹងភ្លើងសង្គ្រាមជាមួយអ៊ុយក្រែន ប៉ុន្តែលោកបានបញ្ជាក់ថា ប្រទេសទាំងពីរក្រោកឈរប្រកៀកស្មាគ្នាយ៉ាងរឹងមាំដើម្បីទប់ទល់នឹងសម្ពាធដ៏ខ្លាំងក្លាមួយនេះ ។

ទាក់ទិននឹងកិច្ចប្រជុំនេះទៀតសោតក៏អាចជាការត្រួសត្រាយផ្លូវឆ្ពោះទៅរកជំនួបរវាងលោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន បន្ទាប់ពីមេដឹកនាំរុស្ស៊ីរូបនេះប្រកាសក្រោយឈ្នះការបោះឆ្នោតកាលពីខែមីនាថា លោកគ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងប៉េកាំងនាខែក្រោយក្នុងកិច្ចពិភាក្សាលើការងារមួយចំនួន ៕

ដោយ ៖ សុខ ជីវ័ន្ត

ចុចអាន ៖ បក្សកុម្មុយនីស្ត វៀតណាម បញ្ជាក់ដើមចមការលាលែងពីតំណែងរបស់​ប្រធានរដ្ឋសភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៥ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម