ព័ត៌មានអន្ដរជាតិ
របបសឹកមីយ៉ាន់ម៉ា ហាមប្រុសៗចេញទៅធ្វើការក្រៅប្រទេស
របបសឹកមីយ៉ាន់ម៉ា បានប្រកាសផ្អាកការចេញលិខិតច្បាប់អនុញ្ញាតឲ្យបុរសជនជាតិមីយ៉ាន់ម៉ាទៅបម្រើការងារនៅបរទេស។ សេចក្ដីប្រកាសនេះ ធ្វើឡើងត្រឹមប៉ុន្មានសប្ដាហ៍ក្រោយច្បាប់កាតព្វកិច្ចយោធាត្រូវបានយកមកអនុវត្ត ហើយមានប្រជាពលរដ្ឋរាប់ម៉ឺននាក់បានព្យាយាមគេចចាកចេញទៅក្រៅប្រទេស។

កាលពីខែកុម្ភៈកន្លងទៅ មីយ៉ាន់ម៉ា បានប្រកាសឲ្យបុរសៗពេញវ័យទាំងអស់ត្រូវចូលបម្រើយោធាយ៉ាងហោចណាស់ក៏២ឆ្នាំដែរ។ ចំណាត់ការនេះ បានធ្វើឲ្យមនុស្សជាច្រើនម៉ឺននាក់សម្រុកនាំគ្នាទៅធ្វើទិដ្ឋាការទៅក្រៅប្រទេស ហើយពលរដ្ឋមីយ៉ាន់ម៉ាមួយចំនួនបានលួចរត់ឆ្លងដែនចូលក្នុងប្រទេសថៃ។
ក្រសួងការងារមីយ៉ាន់ម៉ា បានចេញសេចក្ដីប្រកាសនេះ កាលពីរសៀលថ្ងៃទី២ ខែឧសភា ស្របពេលដែលរបបសឹកកំពុងតទល់ជាមួយក្រុមបះបោរប្រឆាំងនៅពាសពេញផ្ទៃប្រទេស។

គួររំឭកថា ច្បាប់កាតព្វកិច្ចយោធានៅមីយ៉ាន់ម៉ា ត្រូវបានបង្កើតឡើងតាំងតែងពីរបបសឹកលើកមុន កាលពីឆ្នាំ២០១០ ប៉ុន្តែមិនទាន់ត្រូវបានអនុវត្តនោះឡើយ។ ច្បាប់នេះ អនុញ្ញាតឲ្យយោធាអាចកោះហៅបុរសៗដែលមានអាយុចាប់ពី១៨ ដល់ ៣៥ឆ្នាំ ហើយនិងនារីអាយុ ១៨ ដល់ ២៧ឆ្នាំ ចូលបម្រើជួរទ័ពយ៉ាងហោចណាស់ចំនួន ២ឆ្នាំ។ ច្បាប់នេះទៀតសោត មានបញ្ញត្តិមួយ ដែលចែងថា ក្នុងលក្ខខណ្ឌអាសន្ន ការចូលបម្រើយោធាអាចត្រូវបន្ថែមរហូតដល់ ៥ឆ្នាំ ហើយជនណាដែលគេចវេសនឹងត្រូវជាប់ពន្ធនាគារនៅក្នុងរយៈពេលដូចគ្នា។
អ្នកនាំពាក្យរបបសឹកមីយ៉ាន់ម៉ា បានប្រាប់ថា មានពលរដ្ឋប្រមាណ ១៣លាននាក់ ស្ថិតនៅក្នុងវ័យ ដែលអាចចូលបំពេញកាតព្វកិច្ចយោធាបាន តែខាងយោធារដ្ឋាភិបាលមានសមត្ថភាពអាចហ្វឹកហ្វឺនត្រឹម ៥ម៉ឺននាក់ក្នុង១ឆ្នាំប៉ុណ្ណោះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៦ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
អត្ថាធិប្បាយ៧ ថ្ងៃ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
សន្តិសុខសង្គម២៣ ម៉ោង agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


