ព័ត៌មានអន្ដរជាតិ
លោក ពូទីន នឹងយកសុខសុវត្ថិភាពប្រជាជនជាចម្បងក្នុងអាណត្តិថ្មី
ថ្លែងនៅក្នុងសុន្ទរកថាជាលើកដំបូងក្នុងអាណត្តិថ្មី លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានគូសបញ្ជាក់ ក៏ដូចជាសង្កត់ធ្ងន់ជាចម្បងទៅលើសន្តិសុខ និងសុខសុវត្ថិភាពរបស់ប្រជាជនរុស្ស៊ី ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទូរទស្សន៍ជាតិជប៉ុន NHK កាលពីថ្ងៃទី៧ ខែឧសភាកន្លងទៅ ។

លោក ពូទីន បានថ្លែងគូសបញ្ជាក់នេះនៅក្នុងពិធីស្បថចូលកាន់តំណែងជាប្រធានាធិបតីអាណត្តិទី ៥ នៅវិមានក្រឹមឡាំងកាលពីថ្ងៃអង្គារ ក្នុងនោះលោកបានសង្កត់ធ្ងន់ថា សន្តិសុខជាតិ និងស្ថិរភាពនយោបាយនឹងក្លាយជាអាទិភាពចម្បងរបស់លោកនៅក្នុងអាណត្តិថ្មីនេះ ហើយលោកក៏បានថ្លែងអំណរគុណដល់កម្លាំងយោធាដែលចូលរួមក្នុងប្រតិបត្តិការសឹករបស់រុស្ស៊ីទៅលើអ៊ុយក្រែនផងដែរ ។

មួយវិញទៀត លោក ពូទីន ក៏បានបញ្ជាក់ដែរថា រុស្ស៊ីបានត្រៀមខ្លួនរួចជាស្រេចក្នុងការសន្ទនាជាមួយបណ្តាប្រទេសលោកខាងលិចស្តីពីសន្តិសុខ និងស្ថិរភាពជាយុទ្ធសាស្ត្រ ខណៈដែលទីក្រុងមូស្គូ និងបណ្ដាប្រទេសលោកខាងលិចមើលមុខគ្នាលែងត្រូវ ដោយសារតែភ្លើងសង្គ្រាមទៅលើអ៊ុយក្រែន ប៉ុន្តែលោកក៏បានស្នើឲ្យភាគីនានាមានការគោរពផលប្រយោជន៍គ្នាទៅវិញទៅមកផងដែរ ។
គួរបញ្ជាក់ថា លោក ពូទីន ដែលមានវ័យ ៧១ ឆ្នាំបានកាន់អំណាចជាប្រធានាធិបតីអស់រយៈពេលជាង ២០ ឆ្នាំមកហើយ ចាប់តាំងពីឡើងកាន់តំណែងជាលើកដំបូងក្នុងឆ្នាំ ២០០០ ៕

អត្ថបទ ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache
-
ព័ត៌មានជាតិ១៩ ម៉ោង agoរោងចក្រផលិតជីក្រុមហ៊ុន ម៉ុង ឫទ្ធី ចាយទុនប្រមាណ ១០ លាន នឹងចាប់ផ្តើមផលិតចែកចាយលក់ក្នុងតម្លៃទាបជួយកសិករដាំដុះដំណាំកសិកម្ម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoមេ Scammer និងជាឧក្រិដ្ឋជន នៃបណ្តាញជួញដូរមនុស្សអន្តរជាតិ ត្រូវចាប់បាននៅ ថៃ


