ព័ត៌មានអន្ដរជាតិ
តុលាការ ថៃ សម្រេចចោទប្រកាន់លោក ថាក់ស៊ីន ពីបទប្រមាថព្រះមហាក្សត្រ
អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានតុលាការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ ពាក់ព័ន្ធនឹងប្រសាសន៍របស់លោកកាលពីជិត១ទសវត្សមុន។ នេះបើយោងតាមការប្រកាសរបស់អាជ្ញាធរថៃ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នេះ ដែលចេញផ្សាយដោយសារព័ត៌មាន CNN។

សំណុំរឿង ដែលប្ដឹងដោយប៉ូលិសថៃ បានចោទប្រកាន់លោក ថាក់ស៊ីន ថាបានបំពានច្បាប់ប្រមាថព្រះមហាក្សត្រ អំឡុងពេលធ្វើបទសម្ភាសន៍មួយរបស់លោកកាលពីឆ្នាំ២០១៥ ទៅកាន់កាសែតកូរ៉េខាងត្បូង Chosun Ilbo។
លោក Prayuth Bejraguna អ្នកនាំពាក្យអគ្គព្រះរាជអាជ្ញា បាននិយាយថា “តុលាការបានសម្រេចចោទប្រកាន់លោក ថាក់ស៊ីន លើបណ្ដឹងទាំងអស់” ហើយលោក ថាក់ស៊ីន នឹងត្រូវបង្ហាញមុខចំពោះការិយាល័យអគ្គមេធាវីនៅថ្ងៃទី១៨ ខែមិថុនាខាងមុខ មុនការនាំខ្លួនបន្តទៅកាន់តុលាការ។
អ្នកនាំពាក្យរូបនេះ បន្តថា លោក ថាក់ស៊ីន មិនបានបង្ហាញខ្លួននោះទេនៅក្នុងសវនាការនាថ្ងៃពុធនេះ ដោយសារតែឆ្លងជំងឺកូវីដ១៩។
អតីតនាយករដ្ឋមន្ត្រីថៃរូបនេះ បានបដិសេធនូវរាល់ការចោទប្រកាន់ទាំងឡាយ ហើយបានធ្វើសច្ចាប្រណិធានម្ដងហើយម្ដងទៀតនូវភក្ដីភាពចំពោះរាជានិយម។

សូមបញ្ជាក់ថា លោក ថាក់ស៊ីន បានកាន់តំណែងជាមេដឹកនាំប្រទេសថៃ កាលពីឆ្នាំ២០០១ រហូតដល់ការផ្ដួលរលំដោយរដ្ឋប្រហារយោធាឆ្នាំ២០០៦។ លោកបានត្រឡប់ចូលប្រទេសថៃវិញ កាលពីខែសីហា ឆ្នាំមុន ពោលគឺរយៈពេល១៥ឆ្នាំក្រោយនិរទេសខ្លួននៅបរទេស។ លោក ថាក់ស៊ីន ត្រូវបានចាប់ខ្លួនចូលពន្ធនាគារ បន្ទាប់ពីការវិលត្រឡប់មកវិញ។ យ៉ាងណាមិញ អ្នកជំនាញមួយចំនួន ជឿជាក់ថា លោកបានចរចារួចមកហើយជាមួយរដ្ឋាភិបាលក្នុងការធ្វើមាតុភូមិនិវត្តន៍នេះ។ លោកត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ ៨ឆ្នាំ តែត្រូវបន្ថយមកត្រឹម១ឆ្នាំវិញ។ នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ លោកក៏ត្រូវបានដោះលែងឲ្យនៅក្រៅឃុំ។
ប្រទេសថៃ មានច្បាប់តឹងរ៉ឹងចំពោះការប្រមាថខ្សែរាជវង្ស ដែលទោសធ្ងន់បំផុតអាចត្រូវជាប់ពន្ធនាគាររយៈពេល ១៥ឆ្នាំឯណោះនៅក្នុង១បណ្ដឹង។ បើតាមក្រុមមេធាវីថៃដើម្បីសិទ្ធិមនុស្ស បានឲ្យដឹងថា គិតចាប់តាំងពីបាតុកម្មយុវជនប្រឆាំងរដ្ឋាភិបាល ឆ្នាំ២០២០ និងឆ្នាំ២០២១ មានមនុស្សជាង២១០នាក់ហើយ ដែលត្រូវចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ៕
ដោយ៖ ឈាង
អានបន្ថែម៖ លោក ថាក់ស៊ីន ស្នើលើកពេលបទចោទប្រកាន់ប្រមាថព្រះមហាក្សត្រ ដោយសារតែឆ្លងកូវីដ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ