ព័ត៌មានអន្ដរជាតិ
អាមេរិក តែងតែឈរពីក្រោយខ្នងលោក Zelensky លើគ្រប់ជំហានទាំងអស់នៃរូបមន្តសន្តិភាព អ៊ុយក្រែន
សហរដ្ឋអាមេរិកតែងតែឈរនៅពីក្រោយខ្នងលោកប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky គ្រប់ជំហានទាំងអស់ពាក់ព័ន្ធនឹងរូបមន្តសន្តិភាព ក៏ដូចជាដំណោះស្រាយពន្លត់ភ្លើងសង្គ្រាមនៅអ៊ុយក្រែន ។ នេះជាការលើកឡើងរបស់អ្នកនាំពាក្យសេតវិមានលោក John Kirby និងចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន TASS កាលពីថ្ងៃទី៥ ខែមិថុនាកន្លងទៅ ។

ថ្លែងប្រាប់អ្នកសារព័ត៌មានក្នុងសន្និសីទតាមអនឡាញកាលពីថ្ងៃពុធ, លោក Kirby បាននិយាយថា “ចាប់តាំងពីលោក Zelensky ដាក់ចេញរូបមន្តសន្តិភាព ១០ ចំណុចមក គ្មានប្រទេសណាចេញមុខជំរុញ ក៏ដូចជាសម្របសម្រួលឲ្យវាដំណើរការខ្លាំងជាងអាមេរិកនោះទេ ដូច្នេះយើងនៅពីក្រោយគ្រប់ជំហានមួយៗទាំងអស់នៃរូបមន្តសន្តិភាពរបស់រដ្ឋាភិបាលទីក្រុងកៀវ” ។
ទោះយ៉ាងណា លោកប្រធានាធិបតី Joe Biden នឹងមិនអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែនដែលរៀបចំឡើងនៅប្រទេសស្វីសនាថ្ងៃទី១៥ ដល់ថ្ងៃទី១៦ ខែមិថុនាខាងមុខនេះនោះទេ ប៉ុន្តែនឹងបញ្ជូនលោកស្រីអនុប្រធានាធិបតី Kamala Harris និងទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivan ធ្វើជាអ្នកតំណាងឲ្យសហរដ្ឋអាមេរិកនៅក្នុងព្រឹត្តិការណ៍មួយនេះ ។
កិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែនដែលនឹងរៀបចំឡើងនៅរមណីយដ្ឋាន Burgenstock ក្នុងប្រទេសស្វីសបានអញ្ជើញគណៈប្រតិភូជាង ១៦០ ប្រទេសឲ្យចូលរួមអង្គុយចរចារកពន្លឺនៃការពន្លត់ភ្លើងសង្គ្រាមនៅអ៊ុយក្រែន ហើយក្នុងនោះក៏មានរួមទាំងក្រុមប្រទេស G7, G20 និង BRICS ផងដែរ ។ យ៉ាងណាមិញ អាជ្ញាធរស្វីសមិនបានហារមាត់ហៅប្រទេសរុស្ស៊ីឲ្យចូលរួមនោះទេ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោកប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា រុស្ស៊ីនឹងមិនស្នើសុំឲ្យគេអញ្ជើញចូលរួមក្នុងព្រឹត្តិការណ៍នេះទេ ប្រសិនបើទីក្រុងមូស្គូមិនចង់នៅទីនោះ ។ ទន្ទឹមនោះ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ក៏បានកត់សម្គាល់ដែរថា កិច្ចប្រជុំនេះគឺគ្មានន័យ ហើយទីក្រុងមូស្គូមិនបានឃើញការត្រៀមខ្លួនរបស់បស្ចិមប្រទេសសម្រាប់កិច្ចសន្ទនាដោយស្មោះត្រង់នោះទេ ។ ទោះយ៉ាងណា រុស្ស៊ីមិនដែលបដិសេធគំនិតនៃការចរចាដោះស្រាយជម្លោះជាមួយទីក្រុងកៀវឡើយ ។
គួរបញ្ជាក់ថា កិច្ចប្រជុំកំពូលស្ដីពីសន្តិភាពអ៊ុយក្រែនដែលស្នើរៀបចំឡើងដោយលោកប្រធានាធិបតី Volodymyr Zelensky នៅប្រទេសស្វីសមានគោលបំណងកសាងរូបមន្តសន្តិភាពសម្រាប់អ៊ុយក្រែនដូចជា ការដកទ័ពរុស្ស៊ីចេញពីទឹកដីរបស់អ៊ុយក្រែន ការដោះដូរអ្នកទោសជាមួយរុស្ស៊ី បញ្ហាថាមពល និងសន្តិសុខនុយក្លេអ៊ែរ ក៏ដូចជាការបញ្ជូនកុមារទៅកាន់ប្រទេសរុស្ស៊ីវិញជាដើម ខណៈកិច្ចប្រជុំនោះទៀតសោតក៏រួមមានសំណើផ្សេងៗផ្អែកលើធម្មនុញ្ញអង្គការសហប្រជាជាតិ និងគោលការណ៍សំខាន់ៗនៃច្បាប់អន្តរជាតិផងដែរ ៕

ដោយ ៖ សុខ ជីវ័ន្ត
ចុចអាន ៖ តើមហាមិត្ត រុស្ស៊ី ណាខ្លះប្រកាសមិនចូលរួមកិច្ចប្រជុំកំពូលស្ដីពីសន្តិភាព អ៊ុយក្រែន?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


