ព័ត៌មានអន្ដរជាតិ
អ៊ុយក្រែន ប្រើដ្រូននិងគ្រាប់រ៉ុក្កែតវាយប្រហាររុស្ស៊ី ស្លាប់និងរបួសជាច្រើននាក់
អាជ្ញាធររុស្ស៊ី ថា មនុស្ស ៦នាក់បានស្លាប់ និងជាង១០០ នាក់បានរងរបួស នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងរ៉ុក្កែតរបស់អ៊ុយក្រែន កាលពីថ្ងៃអាទិត្យ ខណៈថ្ងៃទី ២ នៃការទម្លាក់គ្រាប់បែកពីលើអាកាសរបស់រុស្ស៊ីលើទីក្រុង Kharkiv នៅភាគឦសានអ៊ុយក្រែនបានសម្លាប់មនុស្សយ៉ាងហោចណាស់ម្នាក់ផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី ២៤ ខែ មិថុនានេះ។

យោងតាមអភិបាលក្រុងមូស្គូ បានឲ្យដឹងថា អ្នករងរបួស ១៥១នាក់ និងអ្នកស្លាប់ចំនួន ៥នាក់ ដោយក្នុងនោះមានទាំងកុមារ ២នាក់ផងដែរ ត្រូវបានវាយប្រហារដោយការធ្លាក់កម្ទេចកម្ទីពីគ្រាប់រ៉ុក្កែតរបស់អ៊ុយក្រែន ដែលបានបាញ់ហោះរំលងពីលើតំបន់ឆ្នេរមួយកន្លែងស្ថិតក្នុងទីក្រុង Sevastopol ជាទីក្រុងកំពង់ផែមួយក្នុងឧបទ្វីបគ្រីមៀរបស់រុស្ស៊ី។ មនុស្សម្នាក់ទៀត បានស្លាប់នៅទីក្រុង Grayvoron ក្នុងតំបន់ Belgorod របស់រុស្ស៊ី ដែលជាប់ព្រំដែនអ៊ុយក្រែន។
ទន្ទឹមនោះ ខែលការពារដែនអាកាសរុស្ស៊ី ក៏បានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ៣៣ គ្រឿងលើតំបន់ Bryansk, Smolensk, Lipetsk និង Tula ភាគខាងលិចនៃប្រទេសរុស្ស៊ីផងដែរ តែមិនមានការរាយការណ៍ពីតួលេខអ្នកស្លាប់ឬការខូចខាតទេ។
រុស្ស៊ីបានបើកការវាយប្រហារថ្មីមួយលើទីក្រុង Khariv ហើយបានសម្លាប់មនុស្សម្នាក់ និងរបួស ១១នាក់កាលពីថ្ងៃអាទិត្យ ព្រមទាំងធ្វើឲ្យប្រហែលពាក់កណ្តាលនៃទីក្រុងនេះគ្មានអគ្គិសនីប្រើប្រាស់។

គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៊ុយក្រែនកាលពីថ្ងៃអាទិត្យនេះ គឺជាការសងសឹកបន្ទាប់ពីប្រទេសរុស្ស៊ីបានវាយប្រហារទីក្រុង Kharkov កាលពីរសៀលថ្ងៃសៅរ៍ ដោយទម្លាក់គ្រាប់បែកពីលើអាកាសចំនួនបួន វាយប្រហារទៅលើអគារលំនៅដ្ឋានកម្ពស់ប្រាំជាន់ និងបានសម្លាប់មនុស្ស ៣ នាក់ ។
បន្ទាប់ពីការវាយប្រហារនោះ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានជំរុញសម្ព័ន្ធមិត្តរបស់ក្រុងកៀវឱ្យជួយពង្រឹងការការពារដែនអាកាសរបស់ខ្លួន តាមរយៈការផ្ដល់ប្រព័ន្ធខែលការពារដែនអាកាសទំនើប Patriots ឲ្យអ៊ុយក្រែន និងបង្កើនល្បឿនការបណ្តុះបណ្តាលអ្នកបើកយន្តហោះ F-16 ដើម្បីឆ្លើយតបទៅនឹងឈ្លានពានរបស់រុស្ស៊ីកាន់តែមានប្រសិទ្ធភាព៕

អត្ថបទ៖ ប៊ុន សុភាព

-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?