ព័ត៌មានអន្ដរជាតិ
អ៊ីស្រាអែល គំរាមនាំ លីបង់ វិលត្រឡប់ទៅសម័យយុគថ្ម វិញ
ប្រសិនបើសង្គ្រាមជាមួយក្រុមសកម្មប្រយុទ្ធ ហេសបូឡា ផ្ទុះឡើងមែន យោធាអ៊ីស្រាអែល នឹងនាំប្រទេសលីបង់ ឲ្យវិលត្រឡប់ទៅសម័យយុគថ្មវិញ។ នេះគឺជាការព្រមានចេញពីមាត់រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant ផ្ទាល់ ក្នុងអំឡុងពេលលោកបំពេញទស្សនកិច្ចទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃពុធទី២៦ខែមិថុនា។
ទោះបីជាយ៉ាងណាក៏ដោយ ប្រមុខការពារជាតិរូបនេះ នៅតែទទូចថា រដ្ឋាភិបាលរបស់លោក ចង់មានដំណោះស្រាយការទូតនៅព្រំដែនអ៊ីស្រាអែល-លីបង់ ជាងការប្រើកម្លាំងបាយ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក Gallant ក៏និយាយដែរថា ពីមួយថ្ងៃទៅមួយថ្ងៃ លោកតែងពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់អាមេរិកជានិច្ច អំពីសំណើអភិបាលកិច្ចតំបន់ហ្គាហ្សាក្រោយសង្គ្រាម ប៉ុន្តែអះអាងថា សំណើទាំងនោះគឺពោរពេញទៅដោយភាពស្មុគស្មាញ។ លោកបន្តថា “””យើងមិនចង់បានសង្រ្គាមទេ ប៉ុន្តែយើងកំពុងរៀបចំសម្រាប់គ្រប់សេណារីយ៉ូ។ ក្រុមហេសបូឡា ត្រូវយល់ឲ្យច្បាស់ថា យើងអាចបង្កការខូចខាតដ៏ធំនៅក្នុងប្រទេសលីបង់ ប្រសិនបើសង្រ្គាមចាប់ផ្តើម មែន”។
ភាពតានតឹងឆ្លងដែនរវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា របស់ប្រទេសលីបង់ បាននិងកំពុងកើនឡើងខ្ពស់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ជាហេតុបង្កភាពភ័យខ្លាចផ្ទុះសង្គ្រាមទ្រង់ទ្រាយធំ និងនាំតំបន់មជ្ឈិមបូព៌ា ខិតកាន់តែជិតទៅនឹងមាត់ជ្រោះមរណៈ។
ស្របពេលជាមួយគ្នានោះ បើយោងតាមតួលេខរបស់ AFP, ជាង៨ខែ នៃការបាញ់គ្នាឆ្លងដែនរវាងភាគីទាំងពីរ បានបណ្តាលឲ្យមនុស្សយ៉ាងតិច ៤៨១នាក់បាត់បង់ជីវិតនៅក្នុងប្រទេសលីបង់ ដែលភាគច្រើនគឺជាយុទ្ធជន ប៉ុន្តែក៏មានជនស៊ីវិលចំនួន៩៤នាក់ផងដែរ។
ដោយឡែក រដ្ឋាភិបាលអាល្លឺម៉ង់ កាលពីថ្ងៃពុធ បានជំរុញពលរដ្ឋរបស់ខ្លួន ត្រូវចាកចេញពីប្រទេសលីបង់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដោយសារតែហានិភ័យនៃការផ្ទុះអំពើហិង្សារវាងអ៊ីស្រាអែលនិងក្រុមហេសបូឡា។
សូមបញ្ជាក់ជាថ្មី អ៊ីស្រាអែលនិងក្រុមហេសបូឡា បានប្រយុទ្ធគ្នារាល់ថ្ងៃ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស កាលពីថ្ងៃទី៧ខែតុលាឆ្នាំ២០២៣ ទៅលើភាគខាងត្បូងប្រទេសអ៊ីស្រាអែល ដែលជាហេតុបង្កឲ្យមានសង្រ្គាមនៅតំបន់ហ្គាហ្សាស្ទ្រីប៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ីស្រាអែល ត្រៀមប្រើសព្វាវុធពិសេសៗ វាយក្រុមហេសបូឡា ដើម្បីបញ្ចប់សង្គ្រាមឲ្យបានឆាប់
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


