ព័ត៌មានអន្ដរជាតិ
ចិន ចាប់ខ្លួនបុរសម្នាក់ ដែលរត់ពន្ធពស់រស់ ជាង១០០ក្បាល លាក់ក្នុងខោ
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA នៅថ្ងៃទី១១ខែកក្កដា, បុរសម្នាក់ត្រូវបានចាប់ខ្លួន ពីបទព្យាយាមរត់ពន្ធសត្វពស់រស់ជាង ១០០ក្បាលលាក់ក្នុងខោរបស់គាត់ ជាមួយគោលបំណងយកចូលទៅក្នុងចិនដីគោក ។

យោងតាមគយចិនបានឲ្យដឹងថា អ្នកដំណើរដែលគេបញ្ចេញឈ្មោះរូបនេះ ត្រូវបានមន្រ្តីគយចាប់ខ្លួន ខណៈគាត់ព្យាយាមធ្វើដំណើរពីទីក្រុងហុងកុង ចូលទៅក្នុងទីក្រុង Shenzhen ដោយអំឡុងពេលនោះ មន្រ្តីគយរកឃើញថា ហោប៉ៅខោដែលអ្នកដំណើរស្លៀកនោះ មានថង់ចំនួនប្រាំមួយដោយក្នុងថង់នីមួយៗមានសត្វពស់រស់ច្រើនប្រភេទ គ្រប់ទំហំ និងពណ៌ខុសៗគ្នា។ សត្វពស់ត្រូវបានរឹបអូសមានចំនួន១០៤ ក្បាលភាគច្រើនជាប្រភេទសត្វក្នុងស្រុក។

ប្រទេសចិន គឺជាមជ្ឈមណ្ឌលជួញដូរសត្វដ៏ធំបំផុតមួយរបស់ពិភពលោក ប៉ុន្តែអាជ្ញាធរបានបង្ក្រាបការជួញដូរខុសច្បាប់ក្នុងកម្រិតដ៏ខ្ពស់ នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ កាលពីឆ្នាំ ២០២៣ នៅច្រកដដែលនេះ ក៏មានករណីស្រដៀងគ្នានេះដែរ ដោយស្ត្រីម្នាក់ត្រូវបានចាប់ខ្លួន បន្ទាប់បានរកឃើញថាបានព្យាយាមរត់ពន្ធពស់ចំនួន ៥ ក្បាលលាក់ក្នុងអាវទ្រនាប់របស់នាង៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


