ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនរុស្ស៊ី ប្រកាសជូនរង្វាន់ ទាហានរូបណាបាញ់ធ្លាក់ F-16 មួយគ្រឿង បានលុយ ១៧ម៉ឺនដុល្លារ
ក្រោយពេលប្រទេសលោកខាងលិចដូចជាអាមេរិក បែលហ្ស៊ិក ដាណឺម៉ាក ន័រវែសនិងហូឡង់ សន្យាផ្តល់យន្តហោះចម្បាំង F-16 យ៉ាងតិច៦០គ្រឿង ទៅឲ្យអ៊ុយក្រែននៅត្រឹមចុងឆ្នាំនេះ ស្រាប់តែឥឡូវ លោក Ilya Potanin នាយកប្រតិបត្តិរងក្រុមហ៊ុនឯកជនរុស្ស៊ី Fores បានប្រកាសផ្តល់រង្វាន់ជាទីគាប់ចិត្ត ដល់ទ័ពរុស្ស៊ីរូបណា ដែលបាញ់ទម្លាក់យន្តហោះនេះ។

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអង្គារទី១៦ខែកក្កដាឆ្នាំ២០២៤, លោក Potanin បាននិយាយនៅក្នុងវីដេអូ ចេញផ្សាយដោយក្រសួងការពារជាតិរុស្ស៊ីថា បើអ្នកណាបាញ់ទម្លាក់យន្តហោះចម្បាំង F-15 ក៏ដោយ F-16 ក៏ដោយ គឺសុទ្ធតែបានរង្វាន់។ អ្នកណាបាញ់ទម្លាក់មួយគ្រឿង ទទួលបានលុយ ១៧០ ០០០ដុល្លារអាមេរិក។
តាមពិតទៅនេះមិនមែនទើបលើកដំបូងទេដែលក្រុមហ៊ុន Fores ប្រកាសជូនរង្វាន់ដល់ទាហានរុស្ស៊ីណា មានសមត្ថភាពកម្ទេចគ្រឿងសឹកដែលមហាអំណាចលោកខាងលិច បញ្ជូនមកជួយអ៊ុយក្រែន, ជាក់ស្តែងបើតាមការបញ្ជាក់ពីលោក Potanin, ក្រុមហ៊ុនរបស់គាត់ បានផ្តល់ប្រាក់រង្វាន់ស្រដៀងគ្នានេះ ចំនួនប្រាំ៧លើករួចទៅហើយ។

លើកចុងក្រោយបំផុត ក្រុមហ៊ុននេះ បានផ្តល់រង្វាន់ដល់ទាហាននិងមន្ត្រីរុស្ស៊ីមកពីអង្គភាពផ្សេងៗ នូវទឹកប្រាក់ ៥ ៦៤១ដុល្លារ ចំពោះការបាញ់កម្ទេចរថក្រោះ Abrams និង Leopards ចំនួន១៧គ្រឿង។
សូមបញ្ជាក់ជាថ្មី អ៊ុយក្រែនបានអះអាងថា ខ្លួនត្រូវការយន្តហោះ F-16 បន្ទាន់បំផុត ដើម្បីទប់ទល់ជាមួយមីស៊ីលរយៈចម្ងាយឆ្ងាយរបស់រុស្ស៊ី និងដើម្បីប្រជែង កុំឲ្យទីក្រុងមូស្គូ បានដៃបើកការវាយប្រហារដែនអាកាសខ្លាំងពេក។
យ៉ាងណា ទីក្រុងមូស្គូឆ្លើយតបទៅវិញថា F-16 មែនគ្មានប្រសិទ្ធភាពអ្វី អាចជួយអ៊ុយក្រែនបានទេ ដូចសព្វាវុធផ្សេងទៀត ដែលលោកខាងលិចផ្តល់ឲ្យទីក្រុងកៀវអ៊ីចឹងដែរ ហើយយន្តហោះទាំងនេះ នឹងត្រូវរុស្ស៊ី កម្ទេចឲ្យក្លាយទៅជាផេះ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ លោក Blinken៖ F-16 នឹងហោះលើមេឃអ៊ុយក្រែន នៅរដូវក្តៅនេះ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


