ព័ត៌មានអន្ដរជាតិ
ក្រោយរួចផុតពីចង្កូមមច្ចុរាជ លោក ត្រាំ កើនទ្រព្យសម្បត្តិបានជាង ១ពាន់លានដុល្លារ
ទ្រព្យសម្បត្តិរបស់លោក ដូណាល់ ត្រាំ បានកើនឡើងយ៉ាងឆាប់រហ័សសឹងមិនគួរឲ្យជឿ បន្ទាប់ពីអតីតប្រធានាធិបតីអាមេរិករូបនេះ ត្រូវគេប៉ុនប៉ងធ្វើឃាតមិនបានសម្រេចកាលពីពេលថ្មីៗកន្លងទៅ។ បើតាមការចុះផ្សាយរបស់ទស្សនាវដ្ដី Forbes គិតនៅត្រឹមថ្ងៃអង្គារទី១៦ ខែកក្កដា ឆ្នាំ២០២៤ លោក ត្រាំ បានកើនទ្រព្យសម្បត្តិចំនួន ២១,៨% ស្មើនឹង ១,២ពាន់លានដុល្លារ។

ការកើនឡើងនេះ ភាគច្រើនបានមកពីកំណើនភាគហ៊ុននៅក្នុងក្រុមហ៊ុន Trump Media & Technology Group ដែលឡើងបានចំនួន ៣៥% ដោយក្នុង១ហ៊ុនមានតម្លៃ ៤២ដុល្លារ បើគិតត្រឹមថ្ងៃចន្ទកន្លងទៅ។ ក្រុមហ៊ុន Trump Media ដែលជាម្ចាស់បណ្ដាញសង្គម Truth Social មានសន្ទុះតម្លៃមូលធនប័ត្ររបស់ខ្លួនសរុបបានដល់ ៧,៩៨ពាន់លានដុល្លារ ហើយនៅក្នុងនោះលោក ត្រាំ មានចំណែកភាគហ៊ុនធំជាងគេចំនួន ៦៥%។
គិតនៅត្រឹមថ្ងៃទី១៦ ខែកក្កដា ទ្រព្យសម្បត្តិរបស់លោក ត្រាំ មានចំនួនប្រមាណ ៦,៥ពាន់លានដុល្លារ។
សូមបញ្ជាក់ជាថ្មី លោក ត្រាំ ត្រូវខ្មាន់កាំភ្លើងឈ្មោះ Thomas Matthew Crooks លបបាញ់ប្រហារចំនួន៩គ្រាប់ ខណៈពេលលោក ចូលរួមក្នុងពិធីជួបជុំអ្នកគាំទ្រសម្រាប់យុទ្ធនាការឃោសនាបោះឆ្នោតនៅទីក្រុង Butler នៃរដ្ឋ Pennsylvania កាលពីថ្ងៃសៅរ៍ទី១៣ ខែកក្កដា ឆ្នាំ២០២៤។
មនុស្ស២នាក់ត្រូវបានសម្លាប់ ក្នុងនោះមានម្នាក់ជាខ្មាន់កាំភ្លើង និងម្នាក់ជាអ្នកចូលរួមពិធីជួបជុំ ខណៈ២នាក់ទៀត រងរបួសធ្ងន់។ យ៉ាងណា លោក ត្រាំ មិនគ្រោះថ្នាក់ដល់អាយុជីវិតទេ គ្រាន់តែរបួសត្រង់ត្រចៀកប៉ុណ្ណោះ៕
ដោយ៖ ឈាង
ចុចអាន៖ ៤សំណួរ អាមេរិក មិនទាន់ឆ្លើយចេញ ករណីបាញ់ប្រហារលោក ត្រាំ
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


