ព័ត៌មានអន្ដរជាតិ
ប្រទេសធំៗ ឈ្លោះគ្នា រឿងកាន់កាប់បាតសមុទ្រ
ប្រទេសធំៗកំពុងតែឈ្លោះប្រកែកគ្នារឿងទាក់ទងនឹងការកាន់កាប់បាតសមុទ្រ ដោយតំណាងរដ្ឋាភិបាលរុស្ស៊ីនិងចិន និយាយថា ការទាមទាររបស់សហរដ្ឋអាមេរិក ចង់កាន់កាប់មួយផ្នែកធំនៃបាតសមុទ្រ ដែលសម្បូរទៅដោយធនធាន គឺមិនមានមូលដ្ឋានទាល់តែសោះនៅក្នុងច្បាប់អន្តរជាតិ ហើយរឿងនេះគួរតែត្រូវបានច្រានចោល។

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃពុធទី៣១ខែកក្កដាឆ្នាំ២០២៤, សេចក្តីថ្លែងការណ៍នេះគឺធ្វើឡើង ក្នុងសម័យប្រជុំរបស់អាជ្ញាធរបាតសមុទ្រអន្តរជាតិ នៅទីក្រុង ឃីងស្តូន នៃប្រទេសហ្សាម៉ាអ៊ីក ហើយដើម្បីឆ្លើយតបទៅនឹងការអះអាងនាពេលថ្មីៗរបស់សហរដ្ឋអាមេរិកដែលថា ខ្លួននឹងពង្រីកខ្ពង់រាបបាតសមុទ្រទំហំប្រហែលមួយលានគីឡូម៉ែត្រការ៉េទៀត បន្ថែមពីលើខ្ពង់រាបបាតសមុទ្ររបស់ខ្លួនដែលមានស្រាប់នៅក្នុងសមុទ្រ Bering, មហាសមុទ្រប៉ាស៊ីហ្វិក មហាសមុទ្រអាត្លង់ទិក និងឈូងសមុទ្រម៉ិកស៊ិក។
យ៉ាងណាក្តី ទាំងតំណាងរុស្ស៊ីនិងចិន បានសង្កត់ធ្ងន់ថា ការទាមទារជាឯកតោភាគីរបស់ទីក្រុងវ៉ាស៊ីនតោននេះ គឺផ្ទុយនឹងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ដែលអាមេរិកមិនដែលបានផ្តល់សច្ចាប័នទាល់តែសោះ។
អនុម័តក្នុងឆ្នាំ១៩៨២, UNCLOS បានដាក់ចេញនូវច្បាប់ទាក់ទងនឹងមហាសមុទ្រ និងសមុទ្ររបស់ពិភពលោក ដោយគ្របដណ្តប់លើបញ្ហានានា រួមទាំងដែនកំណត់ទឹកដី ធនធាន និងការការពារបរិស្ថានសមុទ្រផងដែរ។

ក្រោមច្បាប់នេះ ប្រទេសទាំងឡាយ មានសិទ្ធិទទួលបានធនធានណាមួយនៅក្នុងសមុទ្រ ឬបាតសមុទ្រ ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ពួកគេ ដែលអាចលាតសន្ធឹងដល់ទៅ៣៧០គីឡូម៉ែត្រ ពីឆ្នេរសមុទ្ររបស់ប្រទេសនោះ ខណៈរដ្ឋដែលផ្តល់សច្ចាប័នលើ UNCLOS ត្រូវឆ្លងកាត់ដំណើរការដ៏វែងអន្លាយមួយ ដើម្បីឈានដល់កិច្ចព្រមព្រៀងស្តីពីការកំណត់ព្រំប្រទល់នៃខ្ពង់រាបបាតសមុទ្ររៀងៗខ្លួន។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានប្រកាសពីបំណងកាន់កាប់ខ្ពង់រាបបាតសមុទ្របន្ថែម ក្នុងខែធ្នូឆ្នាំ២០២៣ សម្រាប់គម្រោងបូមយកសារធាតុរ៉ែសំខាន់ៗដែលចាំបាច់សម្រាប់អាគុយរថយន្តអគ្គិសនី និងថាមពលកកើតឡើងវិញ។
ការស្ទង់ភូគព្ភសាស្ត្រចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក ដែលធ្វើឡើងក្នុងឆ្នាំ២០០៨ បានប៉ាន់ប្រមាណថា ប្រេងដែលមិនទាន់រកឃើញប្រហែល៩០ពាន់លានបារ៉ែល និងឧស្ម័នរាប់ទ្រីលានម៉ែត្រគូប គឺស្ថិតនៅខាងក្នុងរង្វង់អាកទិក រួមជាមួយលោហៈសំខាន់ៗដែលត្រូវការសម្រាប់អគ្គិសនី៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អាជ្ញាធរខេត្តព្រះសីហនុ ហាមនេសាទ និងចតនាវា លើទីតាំងតាមគន្លងខ្សែបណ្ដាញអគ្គិសនីកប់ក្រោមបាតសមុទ្រ
-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សេដ្ឋកិច្ច១ សប្តាហ៍ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម៦ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»


