ព័ត៌មានអន្ដរជាតិ
សម្ព័ន្ធមិត្តរុស្ស៊ី គំរាមថា អ៊ុយក្រែន កំពុងបង្ខំឲ្យលោក ពូទីន ប្រើអាវុធនុយក្លេអ៊ែរ
ការលុកលុយរបស់អ៊ុយក្រែន ចូលទៅក្នុងទឹកដីរុស្ស៊ី ប្រៀបដូចជាការប៉ុនប៉ងបង្ខំទីក្រុងមូស្គូ ឲ្យប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលនឹងធ្វើឲ្យប៉ះពាល់ដល់ពិភពលោកតែម្តង។ នេះបើតាមសម្តីប្រធានាធិបតីបេឡារុស លោក Alexander Lukashenko ដែលជាសម្ព័ន្ធមិត្តចាក់ទឹកមិនលិចរបស់លោក ពូទីន។

ក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Russia-1 ចាក់ផ្សាយកាលពីថ្ងៃអាទិត្យទី១៨ខែសីហាឆ្នាំ២០២៤ លោក Lukashenko ព្រមានថា ប្រតិបត្តិការរបស់ទីក្រុងកៀវ នៅតំបន់ Kursk បានបង្កហានិភ័យយ៉ាងធំធេងដល់សន្តិសុខពិភពលោក។ គ្រោះថ្នាក់គឺថា បើរុស្ស៊ីសងសឹកវិញនៅអ៊ុយក្រែន នោះរុស្ស៊ីប្រហែលជាឈានដល់ការប្រើប្រាស់នុយក្លេអ៊ែរមិនខានឡើយ។
ស្របពេលជាមួយគ្នានោះ ជាការឆ្លើយតបទៅនឹងសេចក្តីថ្លែងការណ៍របស់មន្ត្រីអ៊ុយក្រែនដែលថា ការលុកលុយនៅតំបន់ Kursk នឹងធ្វើឲ្យទីក្រុងកៀវ មានជំហរផ្នែកការទូតកាន់តែរឹងមាំ សម្រាប់កិច្ចពិភាក្សាជាមួយរុស្ស៊ីលោក, លោក Lukashenko និយាយថា គ្រោងការណ៍បែបនេះគឺហួសសម័យហើយ។ វាគ្មានប្រសិទ្ធភាពទេដែលយកវិធីនេះ មកប្រើជាមួយចក្រភពដ៏អស្ចារ្យ។

បទសម្ភាសនេះកើតឡើង ក្រោយពេល លោក Lukashenko បង្ហាញក្តីកង្វល់ ហើយជំរុញឲ្យទីក្រុងកៀវនិងមូស្គូ ចរចាគ្នាលើកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចៀសកុំឲ្យសង្គ្រាមធ្លាយដល់ប្រទេសរបស់លោក។
លោកនិយាយថា មានតែមន្ត្រីជាន់ខ្ពស់នៅអាមេរិកប៉ុណ្ណោះ ដែលចង់ឲ្យសង្គ្រាមនេះអូសបន្លាយពេល។ លោកខាងលិច ចង់ឲ្យទីក្រុងកៀវប្រយុទ្ធ ព្រោះគេចង់ឲ្យអ៊ុយក្រែននិងរុស្ស៊ី បំផ្លាញគ្នាទៅវិញទៅមក។ ទីក្រុងកៀវ អាចមានផែនការវាយប្រហារប្រទេសបេឡារុស យ៉ាងណារដ្ឋាភិបាលទីក្រុង មីនស្កិ៍ នឹងមិនអនុញ្ញាតឲ្យកងទ័ពអ៊ុយក្រែនជាន់ឈ្លីទឹកដីខ្លួនដាច់ខាត។

សូមបញ្ជាក់ជាថ្មី កាលពីថ្ងៃទី៦ខែសីហា កងទ័ពអ៊ុយក្រែន រាប់ពាន់នាក់ បានសម្រុកឆ្លងដែនភាគខាងលិច ចូលទឹកដីរុស្ស៊ីដើម្បីបើកការលុកលុយ ហើយក្រោយមកមានសេចក្តីរាយការណ៍ថា កម្លាំងរបស់លោក Zelensky វាយយកបានទីតាំងជាច្រើនកន្លែង។
ដោយសារតែការប្រហារនោះ តំបន់ Kursk និង Belgorod នៃប្រទេសរុស្ស៊ី ត្រូវប្រកាសអាសន្ន ហើយវាគឺជាការលុកលុយចូលជ្រៅបំផុតក្នុងដីរុស្ស៊ី ចាប់តាំងពីលោក ពូទីនបើកប្រតិបត្តិការសឹកពេញទំហឹងនៅអ៊ុយក្រែន ក្នុងឆ្នាំ២០២២៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សម្ព័ន្ធមិត្តរុស្ស៊ីកំពុងខ្វល់ចិត្ត ខ្លាចទ័ពអ៊ុយក្រែន សម្រុកចូលទឹកដីខ្លួន ដែរ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


