ព័ត៌មានអន្ដរជាតិ
សម្ព័ន្ធមិត្តរុស្ស៊ីកំពុងខ្វល់ចិត្ត ខ្លាចទ័ពអ៊ុយក្រែន សម្រុកចូលទឹកដីខ្លួន ដែរ
ក្រោយពេលកងទ័ពអ៊ុយក្រែន វាយចូលកាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ី, ស្រាប់តែសម្ព័ន្ធមិត្តរបស់លោក វ្ល៉ាឌីមៀរ ពូទីន គឺប្រធានាធិបតីប្រទេសបេឡារុស លោក Alexander Lukashenko បានបង្ហាញក្តីកង្វល់ ហើយជំរុញឲ្យទីក្រុងកៀវនិងមូស្គូ ចរចាគ្នាលើកិច្ចព្រមព្រៀងសន្តិភាព ដើម្បីបញ្ចៀសកុំឲ្យសង្គ្រាមធ្លាយដល់ប្រទេសរបស់លោក។

ក្នុងបទសម្ភាសជាមួយទូរទស្សន៍រដ្ឋរុស្ស៊ី លោក Lukashenko និយាយថា មានតែមន្ត្រីជាន់ខ្ពស់នៅអាមេរិកប៉ុណ្ណោះ ដែលចង់ឲ្យសង្គ្រាមនេះអូសបន្លាយពេល។ លោកខាងលិច ចង់ឲ្យទីក្រុងកៀវប្រយុទ្ធ ព្រោះគេចង់ឲ្យអ៊ុយក្រែននិងរុស្ស៊ី បំផ្លាញគ្នាទៅវិញទៅមក។ ទីក្រុងកៀវ អាចមានផែនការវាយប្រហារប្រទេសបេឡារុស យ៉ាងណារដ្ឋាភិបាលទីក្រុង មីនស្កិ៍ នឹងមិនអនុញ្ញាតឲ្យកងទ័ពអ៊ុយក្រែនជាន់ឈ្លីទឹកដីខ្លួនដាច់ខាត។
ការលើកឡើងរបស់លោក Lukashenko ក៏ត្រូវបានដ្ឋមន្ត្រីការពារជាតិបេឡារុស Viktor Khrenin គាំទ្រផងដែរ ដោយនិយាយថា មានលទ្ធភាពខ្ពស់ណាស់ ពាក់ព័ន្ធសកម្មភាពប្រដាប់អាវុធចេញពីប្រទេសជិតខាង ខណៈស្ថានភាពនៅតាមព្រំដែន កំពុងតានតឹងខ្លាំង។

កាលពីថ្ងៃទី៦ខែសីហា កងទ័ពអ៊ុយក្រែន រាប់ពាន់នាក់ បានសម្រុកឆ្លងដែនភាគខាងលិច ចូលទឹកដីរុស្ស៊ីដើម្បីបើកការលុកលុយ ហើយក្រោយមកមានសេចក្តីរាយការណ៍ថា កម្លាំងរបស់លោក Zelensky វាយយកបានទីតាំងជាច្រើនកន្លែង។
ដោយសារតែការប្រហារនោះ តំបន់ Kursk និង Belgorod នៃប្រទេសរុស្ស៊ី ត្រូវប្រកាសអាសន្ន ហើយវាគឺជាការលុកលុយចូលជ្រៅបំផុតក្នុងដីរុស្ស៊ី ចាប់តាំងពីលោក ពូទីនបើកប្រតិបត្តិការសឹកពេញទំហឹងនៅអ៊ុយក្រែន ក្នុងឆ្នាំ២០២២៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ អ៊ុយក្រែន អះអាង វាយចូលដីរុស្ស៊ី កាន់តែជ្រៅ ថែមទាំងចាប់បានទ័ពលោក ពូទីន ១០០នាក់
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


