Connect with us

ព័ត៌មានអន្ដរជាតិ

លោក Zelensky៖ អ៊ុយក្រែន​គ្រប់គ្រង​មូលដ្ឋាន​៩២​កន្លែង​នៅ​តំបន់ Kursk

បានផុស

នៅ

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានប្រកាសថា កងកម្លាំងអ៊ុយក្រែនបានគ្រប់គ្រងលើទឹកដីជាង ១២៥០​គីឡូម៉ែត្រការ៉េ រួមទាំងមូលដ្ឋាន​ចំនួន ៩២​កន្លែង​នៅក្នុងតំបន់ Kursk។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky (រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងនៅក្នុងកិច្ចប្រជុំរបស់ប្រមុខស្ថាប័នការទូតបរទេសរបស់អ៊ុយក្រែន​កាល​ពី​ថ្ងៃ​​ទី​១៩​ខែ​សីហា លោក Zelensky បាននិយាយថា៖ «អ្នកចម្បាំងអ៊ុយក្រែនបន្តប្រតិបត្តិការដើម្បីការពារតំបន់មួយចំនួននៅក្នុងតំបន់ Kursk។ បច្ចុប្បន្ន កងកម្លាំងរបស់យើងគ្រប់គ្រងលើទឹកដីសត្រូវច្រើន​ជាង ១២៥០​គីឡូម៉ែត្រការ៉េ និងមូលដ្ឋាន​ចំនួន ៩២​កន្លែង។ យើងកំពុងពង្រឹងជំហរ​របស់យើង ស្ថិរភាពតំបន់ជាក់លាក់ និងពង្រឹង​ទុន​ផ្លាស់ប្តូរអ្នកទោសរបស់យើងសម្រាប់អ៊ុយក្រែន»។

លោកប្រធានាធិបតីបានសង្កត់ធ្ងន់ថា ប្រតិបត្តិការនេះតំណាង​ឲ្យ​ការខិតខំ​ប្រឹងប្រែង​ដ៏ធំបំផុត​ក្នុងការ​រំដោះ​ប្រជាជន​អ៊ុយក្រែន​ពី​ការ​ជាប់​ឃុំឃាំង​របស់​រុស្ស៊ី។

លោក Zelensky បានបន្ត​ថា៖ «យើងបានចាប់អ្នកទោសរុស្ស៊ីច្រើនជាងគេបំផុតនៅក្នុងប្រតិបត្តិការតែមួយ ដែលជាសមិទ្ធិផលដ៏សំខាន់ និងជាគោលដៅមួយរបស់យើង។ សកម្មភាពរបស់យើងកំពុងបន្ត»។

ទោះជាយ៉ាងណាក៏ដោយ លោក Zelensky បានកត់សម្គាល់ថា បច្ចុប្បន្ន​អ៊ុយក្រែន​មិន​ទាន់​អាចបង្ហាញជាសាធារណៈនូវអង្គភាពជាក់លាក់ណាមួយដែលជាប់ពាក់ព័ន្ធក្នុងប្រតិបត្តិការនៅក្នុងតំបន់ Kursk នោះទេ តែ​លោក​​បានគូសបញ្ជាក់ថា នេះជាគោលដៅយុទ្ធសាស្ត្រនៃប្រតិបត្តិការ។

មេដឹក​នាំ​វ័យ​៤៦​ឆ្នាំ​ បាន​​​​​រៀបរាប់​ទៀត​ថា៖ «ខ្ញុំចង់សម្តែងការដឹងគុណរបស់ខ្ញុំចំពោះគ្រប់អង្គភាព។ ខ្ញុំសូមអរគុណដល់វីរបុរសរបស់យើងទាំងអស់។ តំបន់ព្រំដែនរុស្ស៊ីទល់មុខតំបន់ Sumy របស់យើងត្រូវបានសម្អាតយ៉ាងទូលំទូលាយពីវត្តមានកងទ័ពរុស្ស៊ី»។

ពាក់ព័ន្ធ​នឹង​ការ​វាយលុក​របស់​អ៊ុយក្រែន​លើក​នេះ ភាគី​រុស្ស៊ី​​បាន​រាយការណ៍​ថា មាន​ពលរដ្ឋ​ជាង ១២​ម៉ឺន​នាក់​ត្រូវ​បាន​ជម្លៀស​ខ្លួន​ចេញ​ពី​​​ទីតាំង​​តាម​ព្រំដែន​ចំនួន​៩​នៅ​ក្នុង​តំបន់ Kursk៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម២៣ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

សន្តិសុខសង្គម៤ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ២ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

Sokha Hotels

ព័ត៌មានពេញនិយម