ព័ត៌មានអន្ដរជាតិ
ពលករថៃជិត២ម៉ឺននាក់នៅម៉ាឡេស៊ី វិលត្រឡប់មកផ្ទះវិញដោយសារវិបត្តិកូវីដ
យោងតាមអគ្គកុងស៊ុលថៃប្រចាំទីក្រុង Kota Bharu នៃប្រទេសម៉ាឡេស៊ីលោក Mongkol Sinsomboon បានឲ្យដឹងថា ពលករថៃប្រហែល១៩,០០០នាក់នៅប្រទេសម៉ាឡេស៊ី បានវិលត្រឡប់ទៅផ្ទះវិញ ដោយសារផលប៉ះពាល់សេដ្ឋកិច្ចបង្កឡើងដោយជំងឺរាតត្បាតកូវីដ១៩និងប្រាក់រីងហ្គីតរបស់ប្រទេសម៉ាឡេស៊ី ខណៈមនុស្ស៣០,០០០នាក់ផ្សេងទៀត បន្តស្នាក់នៅ។

លោក Mongkol និយាយថា តួលេខបានបង្ហាញថា ពលករថៃចំនួន៣៨,៤៨៧នាក់ បានធ្វើការស្របច្បាប់នៅក្នុងប្រទេសម៉ាឡេស៊ីនិង ៣០,០០០នាក់ផ្សេងទៀតកំពុងធ្វើការខុសច្បាប់នៅក្នុងប្រទេសជិតខាងមួយនេះ។
លោកបន្តថា ពលករចំណាកស្រុកថៃទាំង២ក្រុមនេះ បានផ្ញើប្រាក់មកផ្ទះវិញប្រហែល៤០០លានបាតក្នុងមួយខែ។

ប៉ុន្តែរលកថ្មីនៃជំងឺកូវីដ១៩នៅដើមឆ្នាំនេះដែលក៏វាយប្រហារយ៉ាងខ្លាំងដល់ប្រទេសម៉ាឡេស៊ីផងដែរ បានជំរុញឲ្យរដ្ឋាភិបាលម៉ាឡេស៊ីអំពាវនាវឲ្យដាក់ប្រទេសក្នុងគ្រាអាសន្ន និងបណ្តាលឲ្យពលករថៃជាច្រើននាក់គ្មានការងារធ្វើ។
យោងតាមតួលេខការងាររបស់ប្រទេសម៉ាឡេស៊ីបានបង្ហាញថា ប្រទេសម៉ាឡេស៊ីបានជួលជនជាតិមីយ៉ាន់ម៉ា១២៥,៧៩៥នាក់ ជនជាតិឥណ្ឌា១១៧,៧៣៣នាក់ ជនជាតិបង់ក្លាដែស៥៦៨,៩២៩នាក់ ជនជាតិនេប៉ាល់៣១៦,១០២នាក់ ជនជាតិឥណ្ឌូនេស៊ី៧០៤,១៧៥នាក់និងជនជាតិថៃ៣៨,៤៨៧នាក់ មុនពេលមានជំងឺរាតត្បាតផ្ទុះឡើង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
ចុចអាន៖ មកលេងផ្ទះ២ថ្ងៃនៅតាកែវ ត្រឡប់ទៅកំពង់សោមវិញ ធ្វើតេស្តឃើញវិជ្ជមានកូវីដ-១៩

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១២ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១៤ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន